FIFA Ranking៖ ជម្រើសជាតិកម្ពុជា ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១៧០ពិភពលោក និងឈរនៅលេខ៨ក្នុងតំបន់អាស៊ាន សម្រាប់ខែតុលានេះ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរំកិលចំណាត់ថ្នាក់ឡើង ២ លេខ ពោលគឺពីលេខរៀងទី ១៧២ ឡើងមកលេខរៀងទី ១៧០ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) មាន ១១០ ពិន្ទុក្នុងដៃ បើគិតត្រឹមថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ នេះ។

តាមការបន្ទាន់សម័យកាល ( Update ) ដដែលនេះ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com មុននេះបន្តិច កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ១៧០ នៃតារាងចំណាត់ថ្នាក់ពិភពលោក និងនៅលេខរៀងទី ៣៤ ប្រចាំទ្វីបអាស៊ី និងបន្តធ្លាក់មកឈរនៅលេខរៀងទី ៧ស្ទួន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដដែល៕

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ខែតុលានេះ៖

Screen Shot 2017-10-16 at 3.03.30 PM

ខាងក្រោមគឺតារាងចំណាត់ថ្នាក់រួមសម្រាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖

photo6278111021671491544

សម្រាប់ក្រុមកំពូលទាំង ១០ មិនមានការប្រែប្រួលច្រើនឡើយ ពោលគឺអាល្លឺម៉ង នៅលេខ១ ប្រេស៊ីល ធ្លាក់មកលេខ២ និងព័រទុយហ្កាល់ ឡើងមកលេខ៣ អាហ្សង់ទីន នៅលេខ៤ ប៊ែលហ្សិក លេខ៥ និងប៉ូឡូញ លេខ៦ដដែល ខណៈបារាំងឡើងមកលេខ៨ ស្របពេលដែលអាស៉្បាញ ឡើងចូលប្រអប់កំពូលទាំង១០វិញ រួមទាំង ឈីលី នៅលេខ៩ដដែល និងប៉េរូ នៅឡើងមកលេខ១០ជំនួស កូឡុំប៊ី៕

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុសម្រាប់ក្រុមកំពូលទាំង ១០៖

Screen Shot 2017-10-16 at 3.06.02 PM

 

មើលតាងរាងចំណាត់ថ្នាក់ខែចាស់៖ ចុចទីនេះ