លីគកំពូលកម្ពុជា ក្នុងសប្តាហ៍ទី១៨នេះ ក្រុមខ្លាំងៗចំនួន ៤ក្រុមបន្តជួបគ្នាទៀត ដើម្បីប្រជែងគ្នានៅក្នុងតំបន់ Top 4

By |

លីគកំពូលកម្ពុជារដូវកាល២០១៧ នឹងបន្តការប្រកួតនៅក្នុងសប្តាហ៍ទី១៨ ដោយមានក្រុមខ្លាំងៗចំនួន ២គូរបន្តជួបគ្នាទៀតផងដែរដើម្បីប្រជែងគ្នានៅក្នុងតំបន់ Top 4 ស្របពេលដែលក្រុមទាំង ១២ដែលកំពុងតែប្រកបអាជីពនៅលីគកម្ពុជា នឹងធ្វើការប្រកួតនៅលើ ៣ទីលានផ្សេងគ្នា ខណៈនៅថ្ងៃ សៅរ៍ ទី ២១ ខែ តុលា មានទៅដល់ ៤ប្រកួតដែលសុទ្ធតែក្រុមនៅតំបន់កំពូលតារាងប្រកួតគ្នា ដោយនៅលើទឹកដីខេត្តស្វាយរៀង និងភ្នំពេញ ស្របពេលដែលនៅថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ក៏មាន ២ប្រកួតផងដែរ ដោយធ្វើនៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង។

សូមរំលឹកថា គិតត្រឹមសប្តាហ៍ទី ១៨នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងតែបន្តកាន់កាប់តំណែងកំពូលតារាងបណ្តោះអាសន្ន ដោយធ្វើការប្រកួតចំនួន ១៧លើក ក្នុងនោះឈ្នះ ១១ ដង ស្មើ ៤ ដងនិងចាញ់ ២ដង មាន ៣៧ពិន្ទុតាមពីក្រោយដោយ ក្រុមលេខ២ បឹងកេត និងក្រុមលេខ៣ ណាហ្គាវើល ដែលកំពុងមាន ៣៣ពិន្ទុក្នុងដៃដូចគ្នា ខណៈ ២ក្រុមដែលនៅតំបន់បាតតារាងមាន មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១១ មាន ១១ពិន្ទុក្នុងដៃ ស្របពេលដែល គីរីវង់សុខសែនជ័យ ហាក់ដូចជាគ្មានសង្ឃឹមបន្តនៅលីគកំពូលនារដូវកាលក្រោយនោះទេក្រោយមានត្រឹមតែ ៣ពិន្ទុក្នុងដៃឆ្លងកាត់ការប្រកួតចំនួន ១៧លើករួចមកនោះ៕

ខាងក្រោមនេះជាកាលវិភាគប្រកួតនៅក្នុងសប្តាហ៍ទី ១៨ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧៖

Week 18

តារាងចំណាត់ថ្នាក់នៅក្នុងសប្តាហ៍ទី ១៨ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧៖

Screen Shot 2017-10-16 at 10.06.00 PM

រូបភាព៖ Metfone Cambodian League