គិរីវង់សុខសែនជ័យ ធ្លាក់ចេញពីលីគកំពូលកម្ពុជារដូវកាល២០១៧ ស្របពេល ភ្នំពេញក្រោន របូតចេញពី​ Top 4

By |

ការប្រកួតសម្រាប់ថ្ងៃ សៅរ៍ ទី២១ តុលា នៃសប្តាហ៍ទី១៨ នៃលីគកំពូលកម្ពុជារដូវកាល២០១៧ បានបញ្ចប់ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយបកយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់១ នឹងធ្វើអោយក្រុមបរាជ័យមួយនេះធ្លាក់ចេញពីលីគកំពូលកម្ពុជា មានគម្លាតពិន្ទុពីក្រុមលេខ១០ អគ្គិសនីកម្ពុជា ១៣ពិន្ទុ ខណៈការប្រកួតនៅសល់ចំនួន៤លើក។

ស្របគ្នានោះ ភ្នំពេញក្រោន ដែលចាញ់ ក្រសួងការពារជាតិ ដោយលទ្ធផល១ទល់០ ក្នុងដី បានរបូតចេញតំបន់ក្រុមកំពូលតារាងទាំង៤ Top4។ ណាហ្គាវើល ២ទល់១ ព្រះខ័នរាជស្វាយរៀង និង បឹងកេត ៥ទល់០ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា៕

photo6294237099154581485

photo6294237099154581490

photo6294237099154581492