ក្រឡេកមើលទិន្និន័យខ្លះៗជុំវិញការប្រកួតរវាង កម្ពុជា និងមីយ៉ាន់ម៉ា នៅលើពហុកីឡដ្ឋានជាតិ ក្នុងជំនួបការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ (មានស្ថិតិ)

By |

នៅល្ងាចថ្ងៃ ព្រហស្បត្តិ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា នាវេលាម៉ោង ១៨:៣០ នាទីល្ងាច នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងជំនួបការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំដើម្បីត្រៀមខ្លួនលេងនៅក្នុងពានរង្វាន់ជើងឯកទ្វីបអាសុី AFC Asian Cup UAE 2019 ប្រចាំពូល C ។ រង់ចាំមើលថាតើ ម្ចាស់ផ្ទះ គោព្រៃកម្ពុជា អាចស្វែងរកជ័យជម្នះលើ មីយ៉ាន់ម៉ា បានទេនៅល្ងាចនេះ?

*ព័តមានអំពីក្រុមជម្រើសជាតិកម្ពុជា

ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំដោយអតីតគ្រូបង្វឹកក្លិបបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនេះជាមួយសមាសភាពកោះហៅកីឡាករចំនួន ២៣នាក់ធ្វើការហ្វឹកហាត់លើកដំបូង ក្នុងនោះមានការផ្លាស់ប្ដូរសមាជិកជាច្រើនដោយមានកីឡាករ គួច សុកម្ភៈ និងកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានត្រលប់មកជួយក្រុមវិញ។ ប្អូនប្រុសបង្កើតលោក ប្រាក់ វុទ្ធី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ដល់សេចក្ដីទុកចិត្តជាថ្មីដោយបានតែងតាំងជាគ្រូបង្គោលក្រុមឈុតធំ ជំនួសគ្រូបង្វឹកសញ្ជាតិប្រេសុីល លោក Leonardo Vitorino ក្រោយពីបានដឹកនាំក្រុមឈុតធំនេះមិនសូវជោគជ័យប៉ុន្មាននោះទេ ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ ចាន់ វឌ្ឍនាកា នៅតែជាកីឡាករដែលត្រូវបានគ្រប់គ្នារំពឹងថាលេចធ្លោនៅក្នុងការប្រកួត ក៏ដូចជាកីឡាករម្នាក់ដ៏គ្រោះថ្នាក់សម្រាប់ក្រុមមីយ៉ាន់ម៉ាផងដែរជាមួយទេពកោសល្យ បច្ចេកទេសក្នុងការបញ្ចប់ទីរបស់ខ្លួន។ ម្ចាស់អាវលេខ១១ ក្រុមឈុតធំរូបនេះ តែងតែស្វែងរកគ្រាប់ជូនក្រុមរបស់ខ្លួនជារឿយ ជាក់ស្ដែងប៉ុន្មានប្រកួតចុងក្រោយនេះ ខ្សែប្រយុទ្ធក្លិប Fujieda MYFC រូបនេះទាត់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ក្នុងចំណោម ៤ប្រកួតដែលខ្លួនបានបង្ហាញខ្លួន ពោលគឺរកបានកាលពីជំនួប ចាញ់ វៀតណាម ១ទល់២ ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នៅរាជធានីភ្នំពេញ និងរកបាន១គ្រាប់ទៀតក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយ ឥណ្ឌូនេសុី ដោយចាញ់ក្នុងលទ្ធផល ១ទល់៣ នៅទឹកដីនៃប្រទេសឥណ្ឌូនេសុីផងដែរ។

AFC2019_Cambodia_VS_Vietnam_7007

 

*៥ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៖

សម្រាប់ ៥ ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតលក្ខណៈផ្លូវការ និងការប្រកួតមិត្តភាពអន្តរជាតិ គឺមិនដែលស្មើនោះទេ ឈ្នះ ១ប្រកួត និងចាញ់ ៤ ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៖

– ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧៖ កម្ពុជា ០-២ ឥណ្ឌូនេសុី ( ការប្រកួតមិត្តភាពអន្តរជាតិ )

– ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧៖ កម្ពុជា ១-០ អាហ្គានីស្ថាន ( AFC Asian Cup UAE 2019 )

– ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៧៖ កម្ពុជា ១-២ វៀតណាម ( AFC Asian Cup UAE 2019 )

– ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៧៖ ឥណ្ឌូនេសុី ៣-១ កម្ពុជា ( ការប្រកួតមិត្តភាពអន្តរជាតិ )

– ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧៖ វៀតណាម ៥-០ កម្ពុជា ( AFC Asian CUp UAE 2019 )

 

*ព័តមានអំពីក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៖

មីយ៉ាន់ម៉ា ជាក្រុមខ្លាំងមួយផងដែរប្រចាំតំបន់អាសុីអាគ្នេយ៍នេះដោយក្នុងការត្រៀមខ្លួននៅការប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះកម្ពុជា បានធ្វើការកោះហៅកីឡាករចំនួន ២៣នាក់ក្នុងនោះមានសមាសភាពកីឡាករ ១០នាក់ ជាយុវជនអាយុក្រោម២២ឆ្នាំ ដែលធ្លាប់ជាផ្នែកជួយអោយជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games កាលពីសីហាកន្លងទៅថ្មីៗនេះផងដែរ។ ក្រោមការដឹកនាំលោក Gerd Friedrich Horst Zeise ហៅកាត់ លោក Gerd Zeise បានបញ្ជាក់ថាការប្រកួតនេះគឺជាការប្រកួតដ៏ល្អសម្រាប់យើង ក្នុងការធ្វើតេស្តសមត្ថភាពកីឡាករ ដើម្បីត្រៀមជួបជាមួយឥណ្ឌា ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 ប្រចាំពូល A។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករវ័យក្មេង Aung Thu នៅតែជាកីឡាករដែលត្រូវបានគ្រប់គ្នារំពឹងថាលេចធ្លោនៅក្នុងការប្រកួត ក៏ដូចជាកីឡាករម្នាក់ដ៏គ្រោះថ្នាក់សម្រាប់ក្រុមកម្ពុជាផងដែរ ជាមួយបច្ចេកទេសក្នុងការទាត់បាល់បញ្ចូលទីដោយប្រើជំនាញជើងស្ដាំដូចគ្នា និងលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ  និងបានជាប់ជម្រើសជាតិមីយ៉ាន់ម៉ា នៅឆ្នាំ២០១៥ ជាមួយនឹងការបង្ហាញខ្លួនបានចំនួន២៣ប្រកួត ហើយទាត់បាល់បញ្ចូលទីបាន៧គ្រាប់ផងដែរ។

46

*៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា

សម្រាប់ ៥ ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងការប្រកួតលក្ខណៈផ្លូវការ និងការប្រកួតមិត្តភាពអន្តរជាតិ គឺ ឈ្នះ ២ប្រកួត ស្មើ ២ប្រកួតនិងចាញ់ ១ ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា៖

– ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧៖ សឹង្ហបុរី ១-១ មីយ៉ាន់ម៉ា ( ការប្រកួតមិត្តភាពអន្តរជាតិ )

– ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧៖ ម៉ាកាវ ០-៤ មីយ៉ាន់ម៉ា ( AFC Asian Cup UAE 2019 )

– ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៧៖ មីយ៉ាន់ម៉ា ១-០ ម៉ាឡេសុី ( ការប្រកួតមិត្តភាពអន្តរជាតិ )

– ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧៖ មីយ៉ាន់ម៉ា ១-៣ ថៃ ( ការប្រកួតមិត្តភាពអន្តរជាតិ )

– ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧៖ មីយ៉ាន់ម៉ា ២-២ កៀហ្ស៊ីស៊ីស្ថាន ( AFC Asian CUp UAE 2019 )

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាង កម្ពុជា និងមីយ៉ាន់ម៉ា៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺមានឈ្នះ មានចាញ់ ពោលគឺ កម្ពុជា ឈ្នះតែម្ដងគត់ ក្រៅពីនោះ មីយ៉ាន់ម៉ា ឈ្នះដល់ទៅ ៤ប្រកួត។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០០៩៖ មីយ៉ាន់ម៉ា ១-០ កម្ពុជា ( AFC Challenge Cup វគ្គជម្រុះ )

– ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១២៖ មីយ៉ាន់ម៉ា ៣-០ កម្ពុជា ( AFF Championship 2008 វគ្គជម្រុះ )

– ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៤៖ កម្ពុជា ០-១ មីយ៉ាន់ម៉ា ( AFF Championship 2008 វគ្គជម្រុះ )

– ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៥៖ កម្ពុជា ១-០ មីយ៉ាន់ម៉ា ( ការប្រកួតមិត្តភាពអន្តរជាតិ )

– ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ កម្ពុជា ១-៣ មីយ៉ាន់ម៉ា ( AFF Suzuki Cup 2016 )