វេស្ទើនភ្នំពេញ នឹងប្រកួតមិត្តភាពជាមួយ ខេមបូឌានថាយហ្គឺរ រសៀលនេះ

By |

ក្លិបប្រកបអាជីពនៅលីគកំពូលកម្ពុជាចំនួន២ វេស្ទើនភ្នំពេញ និង ខេមបូឌានថាយហ្គឺរ នឹងត្រូវធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅថ្ងៃទី ១០ វិច្ឆិកា វេលាម៉ោង ៣រសៀល។យ៉ាងណាការប្រកួតមិត្តភាពនេះពុំមានលក់សំបុត្រអ្វីនោះឡើយដោយបើកអោយចូលរួមទស្សនាដោយសេរី។

ការប្រកួតខាងលើនេះគឺជាត្រៀមកម្តៅសាច់ដុំមុនសប្តាហ៍ទី២០ នៃលីគកំពូលកម្ពុជាមកដល់ដោយ វេស្ទើនភ្នំពេញ ប្រកួតជាមួយ ភ្នំពេញក្រោន នៅថ្ងៃទី ១៨ វិច្ឆិកា ខណៈថ្ងៃទី ១៩ វិច្ឆិកា ខេមបូឌានថាយហ្គឺរ ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានសៀមរាប៕

រូបភាព៖ វេស្ទើនភ្នំពេញ