U-14 ភ្នំពេញក្រោន អស់ឱកាសដណ្ដើមចំណាត់ថ្នាក់លេខ ៥ហើយក្រោយចាញ់ Samutsongkhram FC ០ទល់៣ មុននេះបន្តិច

By |

ក្រុម U-14 ភ្នំពេញក្រោន បានបន្តចាញ់ក្រុម Samutsongkhram FC ក្នុងលទ្ធផល ០ទល់៣ មុននេះបន្តិច ដែលធ្វើឡើងនៅលើទីលាន Change Traning Ground 1 ធ្វើឲ្យអស់ឱកាសក្នុងការដណ្ដើមនៅចំណាត់ថ្នាក់លេខ ៥ ក្នុងពានរង្វាន់មួយដែលមានឈ្មោះថា CP-meiji Cup U-14 INTERNATIONAL CHAMPIONS 2017 ដែលធ្វើឡើងនៅប្រទេសថៃ និងរៀបចំដោយក្លិបបាល់ទាត់ Buriram United។

IMG_2181

 

U-14 ភ្នំពេញក្រោន ស្ថិតនៅពូល B ដោយចាញ់ Bangkok United ៦ទល់០, ១០ទល់០ យុវជនសាលាបាល់ទាត់អាយុក្រោម១៤ឆ្នាំម៉ាឡេស៊ី NFDP Malaysia, Chonburi FC ១ទល់០។

ពានរង្វាន់សម្រាប់យុវជនអាយុក្រោម ១៤ ឆ្នាំនេះ មានប្រទេសចូលរួមចំនួន ៥ ចូលរួម ស្មើនឹង ៨ ក្រុម ចាប់ផ្ដើមប្រកួតពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្នុងខេត្តបុរីរាម ( Buriram ) ប្រទេសថៃ។

គួររំលឹកថា កាលពីឆ្នាំ ២០១៦ កន្លងទៅ U-14 ភ្នំពេញក្រោន ក៏បានចូលរួមប្រកួតក្នុងពានរង្វាន់នេះផងដែរ ប៉ុន្តែត្រូវបានបញ្ចប់ពាក់កណ្ដាលទី ក្រោយពេលព្រះអង្គម្ចាស់ Bhumibol Adulyadej ដែលជាស្តេចគ្រងរាជ្យសម្បត្តិយូរជាងគេនៅលើពិភពលោក បានចូលព្រះទីវង្គត់៕