លីគបាល់ទាត់នារី នឹងចាប់ផ្ដើមបើករដូវកាលដំបូងរបស់ខ្លួនហើយនាចុងសប្តាហ៍នេះ

By |

ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៧ នឹងធ្វើការបើករដូវកាលដំបូងរបស់ខ្លួនហើយដោយត្រូវចំណាយរយៈពេលប្រមាណជិត ៤ខែសម្រាប់ស្វែងរកម្ចាស់ជើងឯកក្នុងឆ្នាំដំបូងរបស់ខ្លួន ខណៈការប្រកួតនឹងត្រូវចាប់ផ្ដើមចាប់ពីថនងៃទី ១៩ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៨ខាងមុខនេះ។ ពានរង្វាន់បាល់ទាត់នារីឆ្នាំ២០១៧នេះ ត្រូវចែកចេញជា ២ពូល និង ២ដំណាក់កាលផងដែរ៖

-ពូល ក មាន ៦ក្រុមដូចជា៖ ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។

-ពូល ខ មាន ៦ក្រុមដូចគ្នាគឺ៖ ខេត្តស្វាយរៀង, ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ និងក្លិបភ្នំពេញក្រោន។

បញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ វគ្គប្រកួតតាមពូលត្រូវធ្វើឡើង ២ជើង ដោយត្រូវរើសយកតែ ២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេតាមពូលទាំង២ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាដំណាក់កាលទី២ផងដែរ៕

Women Football League 2017 page1

Women Football League page2