លីគកំពូលកម្ពុជា៖ ខ្សែប្រយុទ្ធជាបេក្ខភាពប្រជែងយកស្បែកជើងមាស អស់ឱកាសក្រោយរងរបួសបាក់ជើងឆ្វេង

By |

ខ្សែប្រយុទ្ធសញ្ជាតិហា្គណា លេងអោយក្លិប មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា Michael Osei Tutu បានរងរបួសបាក់ជើងខាងឆ្វេង អំឡុងពេលហ្វឹកហាត់ជាមួយមិត្តរូមក្រុមកាលពីថ្ងៃ ទី ៤ តុលា កន្លងទៅ និងអស់ឱកាសប្រជែងយកស្បែកជើងមាសសម្រាប់លីគកំពូលកម្ពុជារដូវកាល២០១៧។

គិតត្រឹមពេលនេះរបួសជើងឆ្វេងបានអូសបន្លាយអោយរូបគេត្រូវសម្រាកព្យាបាលរហូត១ខែទៀត ខណៈលីគកំពូលកម្ពុជា នឹងបញ្ចប់នៅថ្ងៃទី ៣ ធ្នូ ស្របពេលក្លិប មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ពុំមានឱកាសប្រជែងយកTop 4 កំពូលតារាងដើម្បីប្រកួតដណ្តើមយកជើងឯកនោះទេ។

MCL2017_KVFC_VS_CMAC_6567

បញ្ជក់ថា Tutu កំពុងស្ថិតនៅលេខរៀងទី៧ មាន១៣គ្រាប់ ក្នុងចំណោមបេក្ខភាពផ្សងទៀតធ្វើការប្រជែងយកស្បែកជើងមាសដោយកីឡាករស្ថិតនៅកំពូលតារាងពោលគឺ Silva Maycon ២១គ្រាប់ មកពីក្លិប បឹងកេត, Autheire Kipson ២០គ្រាប់ មកពីក្លិប ណាហ្គាវើល និង Choe Myong-ho ១៨គ្រាប់ របស់ក្លិប ក្រសួងការពារជាតិ៕

អត្ថបទពាក់ព័ន្ធ៖ បញ្ជីឈ្មោះកីឡាករកំពូលទាំង១០ក្នុងការប្រជែងស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០១៧