មាស ចាន់ណា ៖« ៣ប្រកួតនៅសល់យ៉ាប់តែប្រកួតចុងក្រោយដោយសារលេងនៅកីឡដ្ឋាន សៀមរាប »

By |

គ្រូបង្វឹកក្លិប ណាហ្គាវើល លោក មាស ចាន់ណា បានត្អូញត្អែអំពីការប្រកួតលើកចុងក្រោយរបស់ខ្លួនមុនបញ្ចប់លីគកំពូលកម្ពុជារដូវកាល២០១៧ ដែលត្រួវលេងជាមួយម្ចាស់ផ្ទះក្លិប ខេមបូឌានថាយហ្គឺរ នៅលើកីឡដ្ឋាន ខេត្តសៀមរាប ដោយសារទីលានមានភាពលំបាក។

ការលើកឡើងបែបនេះគ្រាដែល៣ប្រកួតនៅសល់គឺត្រូវជួប អាសុីអឺរ៉ុបយូណាយធីត សប្តាហ៍ទី២០, មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា សប្តាហ៍ទី២១ និងប្រកួតទី២២ដែលត្រូវបញ្ចប់រដូវកាលលេងជាមួយ ខេមបូឌានថាយហ្គឺរ។

« ៣ប្រកួតនៅសល់ យ៉ាប់តែប្រកួតចុងក្រោយដោយសារលេងនៅកីឡដ្ឋាន សៀមរាប។ ទាំង១២ក្រុមនរណាក៏ថាដែរ កុំថាឡើយកីឡាកររបស់ក្រុមខ្ញុំផ្ទាល់ សូម្បីកីឡាករក្នុងក្រុមខ្លួនឯងក៏និយាយរអ៊ូរឿងទីលានផងដែរ នេះបើខ្ញុំធ្លាប់លឺ»។ សម្តីរបស់លោក មាស ចាន់ណា។

ប៉ុន្តែគ្រូបង្វឹកដដែលក៏បានសប្បាយចិត្តនៅពេលទទួលបានដំណឺងថា ក្លិប ខេមបូឌានថាយហ្គឺរ ជួសជុលលើកីឡដ្ឋាន ខេត្តសៀមរាប ដោយប្រើប្រាស់ស្មៅសុប្បនិមិត្មនៅ សម្រាប់រដូវកាលក្រោយ។

CTFC-Traning_3357

រំលឹកឡើងវិញថាកាលពីថ្ងៃទី ២៤ តុលា កន្លងទៅ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក Akihiro Kato ប្រធានក្លិប ខេមបូឌានថាយហ្គឺរ បានជួបប្រជុំកិច្ចពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមព្រៀងក្នុងសាងសង់ប្រើប្រាស់ស្មៅសិប្បនិម្មិត នៅលើកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) សម្រាប់រដូវកាលក្រោយទៅ។

យ៉ាងណាក៏ដោយក្លិប ណាហ្គាវើល កំពុងឈរនៅចំណាត់ថ្នាក់ទី៣ ដោយមាន៣៩ពិន្ទុ ខណៈត្រូវការត្រឹម៤ពិន្ទុពីការប្រកួត២លើកចុងក្រោយដើម្បីធានាកៅអី Top 4 ស្របពេលសប្តាហ៍នេះនឹងត្រូវប្រកួតជាមួយក្លិប អាសុីអឹរ៉ុបយូណាយធីត នៅកីឡដ្ឋាន ស្តាតចាស់ វេលាម៉ោង៦ល្ងាច៕

Screen Shot 2017-10-30 at 3.27.27 PM

អត្ថបទពាក់ព័ន្ធ៖ សល់៣ប្រកួតបញ្ចប់ លោក មាស ចាន់ណា រំពឹងថាណាហ្គាវើល នឹងទទួលបានលេខ៣ សម្រាប់វគ្គវិលជុំសន្សំពិន្ទុ

អត្ថបទពាក់ព័ន្ធ៖ ប្រធានក្លិបខេមបូឌានថាយហ្គឺរ ព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡា ធ្វើទីលានស្មៅសិប្បនិម្មិត នៅកីឡដ្ឋានខេត្តសៀមរាប