លីគកំពូលកម្ពុជា៖ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះចាំបាច់លើ វេស្ទើនភ្នំពេញ ដើម្បីរក្សាតំណែងកំពូលតារាងបន្តទៀត

By |

នៅល្ងាចថ្ងៃ សៅរ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងទទួលស្វាគមន៍ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ ក្នុងជំនួបសប្ដាហ៍ទី ២១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ នាវេលាម៉ោង ០៦:០០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋានខេត្តស្វាយរៀង។ រង់ចាំមើលថាតើ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង អាចរក៣ពិន្ទុពី វេស្ទើនភ្នំពេញ បានទេនៅល្ងាចនេះ?

*ព័តមានអំពីក្រុមព្រះខ័នរាជស្វាយរៀង៖

ព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងយ៉ាងល្អក្រោយពីលត់លើក្រុម សុីម៉ាក់ ក្នុងលទ្ធផល ៨ទល់១ ក្រោយពីយកឈ្នះលើលើម្ចាស់ផ្ទះ ប៉ូលីស ៤ទល់២ កាលពីសប្តាហ៍ទី ១៩កន្លង បន្ទាប់ពីបរាជ័យ ២លើកជាប់គ្នា ក៏ប៉ុន្តែនៅបន្តតំណែងកំពូលតារាងចំណាត់ថ្នាក់លេខ ១ ដដែលចាប់តាំងពីសប្តាហ៍ទី ៣ មកម្លេះ បើទោះបីបរាជ័យក្រោមថ្វៃដៃក្រុមម្ចាស់ផ្ទះ ណាហ្គាវើល ១ទល់២ និងក្រុមភ្ញៀវ បឹងកេត ០ទល់២ ក៏ដោយ ខណៈកាលពីសប្តាហ៍ទី ១៦។ ខណៈគិតត្រឹមសប្តាហ៍ទី ២១នេះ នៅតែរក្សាចំណាត់ថ្នាក់លេខ ១ នេះដដែលដោយប្រកួតបាន ២០ ប្រកួតក្នុងនោះឈ្នះ ១៣ដង ស្មើ ៤ ដង និងចាញ់ ៣ ដងមាន ៤៣ពិន្ទុនៅក្នុងដៃផងដែរ។

*កីឡាករដែលគួឲ្យចាប់អារម្មណ៍៖

កីឡាករចំណូលថ្មី Bisan George ត្រូវបានគេចាត់ទុកថាជាកីឡាករសំខាន់មួយរូបក្នុងការរកគ្រាប់បាល់ ខណៈកាលពីសប្តាហ៍ទី ២០កន្លងទៅ រូបគេបានទាត់បញ្ចូលទីបាន ១គ្រាប់ក្នុងចំនោមគ្រាប់ទាំង ៨របស់ក្រុមជួយឲ្យឈ្នះ សុីម៉ាក់ ៨ទល់១។ ខណៈ រូបគេបានទាត់បញ្ចូលទីបានចំនួន ១៦គ្រាប់ហើយ ដោយកំពុងតែប្រជែងគ្នាជាមួយកីឡាករ Autheire Kipson នៅតែគ្រងតំណែងកំពូលតារាងស្បែកជើងមាស មាន ២៣គ្រាប់ក្នុងដៃ។

MCL2017_Police_VS_PKSR_6155

*៥ប្រកួតចុងក្រោយរបស់ក្រុមព្រះខ័នរាជស្វាយរៀង

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា របស់ព្រះខ័នរាជស្វាយរៀង គឺឈ្នះ ៣ ដង ចាញ់ ២ ដង និងមិនដែលស្មើនោះទេ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖

– ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ០-២ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ០-២ បឹងកេត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៧៖ ណាហ្គាវើល ២-១ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ២-៤ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧៖ ព្រះខ័នរាជស្វាយរៀង ៨-១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

 

*ព័តមានអំពីក្រុមវេស្ទើនភ្នំពេញ៖

ក្លិបវេស្ទើនភ្នំពេញ បានបង្ហាញទម្រង់មិនល្អទាល់តែសោះនៅ ២ប្រកួតចុងក្រោយនេះ ដោយចាញ់ភ្ញៀវ ភ្នំពេញក្រោន ០ទល់៣ និងទក់សាច់ក្រោមថ្វីដៃ ក្រុមណាហ្គាវើល ក្នុងលទ្ធផល ០ទល់៤ ធ្វើឲ្យខកខានបន្ថែម ៣ពិន្ទុទៀតកាលពីសប្តាហ៍ទី១៩ កន្លង ក្រោយពីរកបានជ័យជម្នះ ២ប្រកួតជាប់គ្នានៅក្រៅដី ពោលគឺឈ្នះលើ ម្ចាស់ផ្ទះ អាសុីអុឺរ៉ុប យូណាធីត ៤ទល់៣ និង គីរីវង់សុខសែនជ័យ ២ទល់១ ផងដែរ។ ដោយគិតត្រឹមសប្ដាហ៍ទី  ២១ នេះក្លិបវេស្ទើនភ្នំពេញ  ប្រកួតបាន ២០ ដង ក្នុងនោះឈ្នះ ៦ ដង ស្មើ ៤ ដង និងចាញ់ ១០ ដង ដោយមាន ២២ ពិន្ទុក្នុងដៃ ស្ថិតនៅលេខរៀងទី ៨  នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Matthew Osa ក៏ត្រូវបានរំពឹងថាជាកីឡាករអាចរកគ្រាប់បាល់ជូនក្រុមផងដែរ ដោយគិតមកទល់ពេលនេះម្ចាស់អាវលេខ ១១ រកបាន ៥ គ្រាប់ហើយដែលជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅក្នុងក្រុមផងដែរ។ ប្រកួតទល់នឹងក្រុមខ្លាំងៗដូចជា ណាហ្គាវើល, បឹងកេត, ភ្នំពេញក្រោន និង ក្រសួងការពារជាតិ កីឡាកររូបនេះតែងតែរកគ្រាប់បានជារឿយៗ។

Mattew-Osa

*៥ប្រកួតចុងក្រោយរបស់វេស្ទើនភ្នំពេញ

៥ ប្រកួតនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ២០១៧ របស់វេស្ទើនភ្នំពេញ គឺឈ្នះ ២ ដង ចាញ់ ៣ដង និងមិនដែលស្មើនោះទេ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ៖

– ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧៖ គីរីវង់សុខសែនជ័យ ១-២ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧៖ អាសុីអុឺរ៉ុប យូណាយធីត ៣-៤ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៧៖ ណាហ្គាវើល ៤-០ វេស្ទើនភ្នំពេញ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧៖ វេស្ទើនភ្នំពេញ ០-៣ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាង វេស្ទើនភ្នំពេញ ជាមួយ ព្រះខ័នរាជស្វាយរៀង៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរនៅក្នុងលីគកំពូលកម្ពុជា វេស្ទើនភ្នំពេញ យកឈ្នះ ព្រះខ័នរាជស្វាយរៀង បានតែ ១លើកប៉ុណ្ណោះ។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ១២ ខែ កក្កដា ជើងទី១៖ ព្រះខ័នរាជស្វាយរៀង ០-១ វេស្ទើនភ្នំពេញ

– រដូវកាល ២០១៥ ថ្ងៃទី ១៣ ខែ កញ្ញា ជើងទី២៖ វេស្ទើនភ្នំពេញ ២-៦ ព្រះខ័នរាជស្វាយរៀង

– រដូវកាល ២០១៦ ថ្ងៃទី ១០ ខែ មេសា ជើងទី១៖ វេស្ទើនភ្នំពេញ ១-៣ ព្រះខ័នរាជស្វាយរៀង

– រដូវកាល ២០១៦ ថ្ងៃទី ០៦ ខែ កញ្ញា ជើងទី២៖ ព្រះខ័នរាជស្វាយរៀង ៧-១ វេស្ទើនភ្នំពេញ

– រដូវកាល ២០១៧ ថ្ងៃទី ០៥ ខែ មីនា ជើងទី១៖ វេស្ទើនភ្នំពេញ ០-៥ ព្រះខ័នរាជស្វាយរៀង