ជ័យជម្នះ​របស់​ខេមបូឌានថាយហ្គឺរ ធ្វើ​ឱ្យ​ណាហ្គាវើល ​កក់​កៅអី​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ប្រចាំ​រដូវកាល

By |

ជ័យជម្នះរបស់ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ បានទប់ក្រុមណាហ្គាវើល ឱ្យឈរត្រឹមចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាលឆ្នាំ២០១៧ នេះក្រោយយកឈ្នះដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋានខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ នេះ។

 

 
ក្រុមខេមបូឌានថាយហ្គឺរ អស់ឱកាសឡើងទៅវគ្គបន្តហើយ ប៉ុន្តែក្រុមណាហ្គាវើល ត្រូវប្រកួត Play Off ជាមួយក្រុមក្រសួងការពារជាតិ មុនស្វែងរកក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕