សូលទីឡូអង្គរ និង ក្រសួងការពារជាតិ ធ្វើការហ្វឹកហាត់លើកដំបូងនៅកីឡដ្ឋាន​ Dehong Stadium (​ វីដេអូ )

By |

ក្លិប ក្រសួងការពារជាតិ និងក្លិប សូលទីឡូអង្គរ បានធ្វើ ការហ្វឹកហាត់ផ្លូវការលើកដំបូងនៅព្រឹកថ្ងៃទី ៤ វិច្ឆិកានេះ នៅទីលានហ្វឹកហាត់ក្បែរកីឡដ្ឋាន Dehong Stadium ជាទីធ្វើពិធីប្រារព្ធការប្រកួត បន្ទាប់កាលពីម្សិលមិញមានត្រឹមតែការហ្វឹកហាត់កម្តៅសាច់ដុំធម្មតាក្រោមសីតុណ្ហភាព ៦អង្សាសេ។

ក្លិបតំណាងអោយកម្ពុជាទាំង២ បានចាកចេញពីមាតុភូមិតាំងពីថ្ងៃទី ២ វិច្ឆិកា ឆ្ពោះមកប្រទេសចិន ដើម្បីតបតាមការអញ្ជើញរបស់សហព័ន្ធបាល់ទាត់ខេត្តយូណាន ចូលរួមពានរង្វាន់អន្តរជាតិឈ្មោះ Yunan Asean International Football Open Tournament 2017 ធ្វើឡើងនៅទីក្រុង Mang Shi  ខេត្តយូណាន ប្រទេសចិន ដោយមានការចូលរួមមកពី៨ប្រទេស ស្មើនឹង១៣ក្រុម។

យ៉ាងណានៅល្ងាចថ្ងៃទី៤ វិច្ឆិកា នេះនឹងមានការប្រជុំក្រុមដើម្បីចាប់ឆ្នោតដើម្បីបែងចែកពូលដោយមានក្រសួងការពារជាតិ និង សូលទីឡូអង្គរ ជាក្លិបតំណាងអោយកម្ពុជា ខណៈក្រុមផ្សេងទៀតមកពីប្រទេស ចិន ម្ចាស់ផ្ទះ Shandong Luneng, Hebei Fortune និង Mang Shi Selection ចំណែក Bhayangkara ( ឥណ្ឌូនេសុី ), DKFC ( ឡាវ ), , UITM FC ( ម៉ាឡេសុី ), Air Force United និង Police Tero FC ( ថៃ ), Karketu Dili FC ( ទីម័រខាងកើត ) និង Ha Noi ( វៀតណាម )។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ នៅឆ្នាំដំបូងនោះ មានក្រុមចំនួន១៧ មកពីខេត្តយូណាន ចូលរួម បូករួមទាំងក្រុមនៃប្រទេសនៃសមាជិកអាស៊ាន ថៃ ឡាវ មីយ៉ា់ន់ម៉ា និង វៀតណាម ដោយពុំមានក្រុមកម្ពុជាឡើយ។

ប៉ុន្តែចូលមកដល់ឆ្នាំ២០១៤ មានក្រុមចូលរួមចំនួន ៨ ក្នុងនោះមានក្រុម ៦ ទៅពីតំបន់អាស៊ានរួមមាន ក្លិប Muang Thong United (ប្រទេសថៃ) Hanoi T&T (វៀតណាម) Yadanarbon (មីយ៉ានម៉ា) Sabah FA (ម៉ាឡេស៊ី) ក្រុមជម្រើសជាតិឡាវ និងក្រុមភ្នំពេញក្រោន (កម្ពុជា) និង២ ក្រុមទៀតមកពីប្រទេសចិន។

នៅឆ្នាំ២០១៥ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ក៏ធ្លាប់ត្រូវបានសមាគមបាល់ទាត់ខេត្តយូណាន អញ្ជើញអោយចូលរូមពានរង្វាន់ Yunan Asean International Football Open Tournament៕

អត្ថបទពាក់ព័ន្ធ៖ សូលទីឡូអង្គរ និង ក្រសួងការពារជាតិ មកដល់គោលដៅចុងក្រោយនៃទីក្រុង Mangshi ខណៈនឹងធ្វើការចាប់ឆ្នោតបែងចែកពូលល្ងាចនេះ

*ការហ្វឹកហាត់របស់ក្លិប សូលទីឡូអង្គរ៖

Training001

Training006

Training005

Training004

Training003

Training002

*ការហ្វឹកហាត់របស់ក្លិប ក្រសួងការពារជាតិ៖

 

Training007

Training010

Training009

Training008