កីឡាករ១០រូប ត្រៀមប្រជែងពានកីឡាករមានប្រជាប្រិយភាពជាងគេ ប្រចាំឆ្នាំ២០១៧ ដែលរៀបចំដោយស្ថាប័ន CNCC

By |

ការបោះឆ្នោតជ្រើសរើសបេក្ខភាពកីឡាករដែលមានប្រជាប្រិយភាព រៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានរកឃើញកីឡាករ ១០ រូបចុងក្រោយជាផ្លូវការហើយ និងត្រៀមធ្វើការបោះឆ្នោតបន្តទៀត សម្រាប់ដំណាក់កាលទី ២។

កីឡាករចំនួន ៤៨ រូប ត្រូវបានដាក់អោយធ្វើការបោះឆ្នោតជ្រើសរើសជាកីឡាករដែលមានប្រជាប្រិយភាពជាងគេ ប្រចាំរដូវកាល ២០១៧ កាលពីដំណាក់កាលទី១ ខណៈពេលនេះបានរកឃើញបេក្ខភាពចំនួន ១០ រូបចុងក្រោយហើយ បន្ទាប់ពីទទួលបានការចុចចូលចិត្ត ( Like ) ច្រើនជាងគេ គិតចាប់តាំងពីថ្ងៃទី ០១ ខែ សីហា រហូតដល់ថ្ងៃទី ០៧ ខែ វិច្ឆិកា មក។

កីឡាករ ១០ រូបដែលទទួលបានបោះឆ្នោតគាំទ្រច្រើនកាលពីដំណាក់កាលទី១ រួមមាន កីឡាករ លី វ៉ាហេទ ( បឹងកេត ) កីឡាករ គួច សុកុម្ភៈ ( ណាហ្គាវើល ) កីឡាករ ស៊ូ យ៉ាទី ( បឹងកេត ) កីឡាករ ឃួន ឡាបូរ៉ាវី ( បឹងកេត ) កីឡាករ ច្រឹង ពលរដ្ឋ ( ក្រសួងការពារជាតិ ) កីឡាករ ប្រាក់ មុន្នីឧត្តម ( ព្រះខ័នរាជស្វាយរៀង ) កីឡាករ កែវ សុខផេង ( ភ្នំពេញក្រោន ) កីឡាករ Shane Booysen  ( ភ្នំពេញក្រោន ) កីឡាករ ផានី អ៊ីរដ្ឋា ( អគ្គិសនីកម្ពុជា ) និងកីឡាករ ទិត្យ ឌីណា ( អគ្គស្នងការដ្ឋាននគរបាលជាតិ )។

សមាសភាពកីឡាករដែលមានប្រជាប្រិយភាពទាំង ១០ រូបចុងក្រោយ៖

Screen Shot 2017-12-05 at 9.46.21 PM

ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសកីឡាករ គឺគ្រាន់តែចុច Like លើរូបភាពគ្រូបង្វឹកណាមួយដែលអ្នកពេញចិត្ត ជាការស្រេច សម្រាប់ការប្រកាសលទ្ធផលគឺគ្រោងនឹងធ្វើឡើងនៅក្នុងកម្មវិធី Award Night នៅចុងរដូវកាល នៃលីគកំពូលកម្ពុជា៕

 

ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសកីឡាករ៖ ចុចទីនេះ

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា