គ្រូបង្គោលសូលទីឡូអង្គរ បង្ហើបពីចំនុចខ្លាំង និងចំនុចខ្សោយ របស់កូនក្រុមក្នុងប្រកួតដំបូង

By |

ក្លិបសូលទីឡូអង្គរ បានប្រកួតបញ្ចប់ប្រកួតដំបូងរបស់ខ្លួនដោយទទួលបានត្រឹមលទ្ធផលស្មើ ០ទល់០ ជាមួយ ក្រុមទើបតែឡើងលីគកំពូលថៃ Air Force Central ក្នុងពានរង្វាន់ Yunan Asean International Football Open Tournament 2017 ធ្វើឡើងនៅទីក្រុង Mang Shi ខេត្តយូណាន ប្រទេសចិន កាលពីម្សិលមិញ។

ក្រោយចប់ការប្រកួត លោក Yuki Matsuda ដែលជាគ្រូបង្គោលនៃក្លិបសូលទីឡូអង្គរ បានផ្ដល់ជាកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារពត៌មាន ជាមួយនឹងការបង្ហើបពីចំនុចខ្លាំង និងចំនុចខ្សោយ របស់កូនក្រុមត្រឹមប្រកួតដំបូងក្នុងពានរង្វាន់ Yunan Asean International Football Open Tournament 2017 នេះ។

«ឥលូវនេះ ខ្ញុំអាចមើលឃើញពីការទំនាក់ទំនងគ្នាបានយ៉ាងល្អរវាងកីឡាករ និងកីឡាករ ហើយនឹងការការពារពួកគេធ្វើបានយ៉ាងល្អដូចគ្នា តែទោះជាយ៉ាងណាសម្រាប់តំបន់ប្រយុទ្ធ យើងត្រូវការកីឡាករដែលមានគុណភាពជាងនេះ ក៏ដូចជាគុណភាពបច្ចេកទេសល្អ ខ្ញុំត្រវការពេលវេលាបន្តទៀត»។ សម្ដីរបស់ លោក Yuki Matsuda ថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត។

ស្ដាប់ប្រសាសន៍ របស់ លោក Yuki Matsuda ទាំងស្រុងខាងក្រោម៖

 

គួរបញ្ជាក់ថា លទ្ធផលស្មើកាលពីម្សិលមិញ គឺនាំអោយ សូលទីឡូអង្គរ ឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល A ដោយមាន១ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង Lijiangfeihu FC ដែលជាម្ចាស់ទឹកដី។

សម្រាប់ប្រកួតបន្ទាប់ សូលទីឡូអង្គរ នឹងត្រូវជួបក្រុមមកពីលីគលំដាប់ទី ២ ចិន Lijiangfuhei FC នារសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧ នាវេលាម៉ោង ១៤:០០ ម៉ោងនៅប្រទេសចិន៕

 

មើលតារាងចំណាត់ថ្នាក់សរុប៖ ចុចទីនេះ