មុនត្រលប់មកកម្ពុជា សូមរំលឹកវីដេអូ ចាន់ វឌ្ឍនាកា ធ្វើបាន Hat-trick នៅថ្ងៃនេះកាលពី២ឆ្នាំមុន ក្នុងពានរង្វាន់ TMCC 2015

By |

កីឡាករ ចាន់ វឌ្ឍនាកា  នឹងត្រលប់មកមាតុប្រទេសវិញ នាល្ងាចថ្ងៃទី០៧ ខែធ្នូ ស្អែកនេះ ខណៈមុនមកដល់មាតុប្រទេស នៅថ្ងៃនេះកាលពី ២ ឆ្នាំមុន វឌ្ឍនាកា បានរកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង ( Hat-trick ) នឹងជួយអោយ បឹងកេត យកឈ្នះ Becamex Binh Duong FC របស់ប្រទេសវៀតណាម ក្នុងពានរង្វាន់ Toyota Mekong Club Championship កាលពីឆ្នាំ ២០១៥។

បើយើងត្រឡប់ទៅរំលឹកអំពីជំនួបដែលក្រុម Becamex Binh Duong FC របស់ប្រទេសវៀតណាម ជួបប្រកួតជាមួយក្រុមជើងឯកលីគកំពូលរបស់កម្ពុជា បឹងកេត ដែលប៉ះគ្នាក្នុងការប្រកួតពានរង្វាន់ Toyota Mekong Club Championship នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៥ គ្រានោះក្រុមតំណាងកម្ពុជា បឹងកេត បានយកឈ្នះ Becamex Binh Duong FC ដោយលទ្ធផល ៣ទល់នឹង២ ។

កីឡាករវ័យក្មេង វ័យ ២៣ឆ្នាំ ដែលជាតារាជើងស៊ុតប្រចាំក្លិបបឹងកេត នៅគ្រានោះ ចាន់ វឌ្ឍនាកា បានធ្វើឲ្យពិភពបាល់ទាត់អាស៊ីចាប់អារម្មណ៍ខ្លាំង ពេលបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ពេលជួយអោយក្លិបបឹងកេត យកឈ្នះ លើក្លិប Becamex Binh Duong FC នោះបន្ទាប់ពីកីឡាករជំនាញជើងឆ្វេងរូបនេះ ទាត់ទម្លុះសំណាញ់ទី ៣ គ្រាប់ម្នាក់ឯង ( Hat-trick )។

WAF-CV11-Scored-Becamex-2015

WAF-CV11-Scored-3rd-Gaol-Against-Becamex

ទស្សនាវីដេអូហាយឡាយគ្រាប់បាល់ទាំង៣គ្រាប់ របស់ ចាន់ វឌ្ឍនាកា ខាងក្រោម៖

 

យ៉ាងណាក៏ដោយសម្រាប់ការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2017 នេះវិញ បឹងកេត នៅតែបន្តទទួលបានកៅអីប្រកួតជាលើកទី៣ជាប់ៗគ្នា ដោយនឹងត្រូវប្រកួតជាមួយ ក្រុមតំណាងវៀតណាម ( Sanna Khanh Hao FC ) ធ្វើឡើងនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ សម្រាប់ជើងទី១ ធ្វើឡើងនៅប្រទេសវៀតណាម ខណៈជើងទី២ ធ្វើឡើងនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ ប្រកួតនៅទឹកដីនៃប្រទេសកម្ពុជា វិញម្ដង។

ក្រោយការប្រកួតនៅក្នុងវគ្គជម្រុះជុំទី១ ទាំង ២ ជើងចប់សព្វគ្រប់ ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧ ទល់នឹងជើងឯកលីគកំពូលឡាវ ( Lao Toyota FC ) ដោយប្រកួតតែ ១ ជើងប៉ុណ្ណោះ ដើម្បីរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមជើងឯកនៃពានរង្វាន់កម្រិតទី៣ ( Toyota Thai League Cup ) នៅប្រទេសថៃ ប្រកួតទល់នឹងក្លិប Muangthong United ចំនួន២ជើង នៅថ្ងៃទី ២៣ ខែ ធ្នូ នាប្រទេសដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ជើងទី១ និងជើងទី២ ធ្វើឡើងនៅប្រទេសថៃ ក្នុងជំនួបជើងទី២ និងកាត់សេចក្ដីរកក្រុមជើងឯក។

 

*** បញ្ជាក់ថា ក្រុមតំណាងមកពីវៀតណាមមិនមែនជាក្រុមជើងឯកឡើយ ដោយមូលហេតុជើងឯកលីគកំពូលវៀតណាម និងក្រុមពីលេខ២ ដល់លេខ៥ បដិសេធមិនចូលរួមប្រកួតក្នុងពានរង្វាន់នេះ៕

 

វីដេអូ៖ VPF Media