ច្បាស់ការ! ជើងឯកលីគកំពូលកម្ពុជា នឹងត្រូវជម្រុះ ជាមួយក្រុម Lao Toyota FC ក្នុងពានរង្វាន់ AFC Cup 2018

By |

ការប្រកួតពានរង្វាន់លំដាប់ ទី២ នៃក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី ( AFC Cup 2018 ) ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមតំណាងកម្ពុជា នឹងត្រូវតតាំងជាមួយជើងឯកលីគកំពូលឡាវ ក្រុម Lao Toyota FC ក្នុងវគ្គជម្រុះ ( Play-off Round ) ជុំចុងក្រោយជាមុនសិន មុននឹងទទួលបានកៅអីទៅវគ្គបែងចែកពូល ( Group Stage )។

បើយោងតាមការផ្គូរផ្គង់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី The AFC បានបញ្ជាក់ថា ក្រុមតំណាងកម្ពុជា ( ជើងឯកលីគកំពូលកម្ពុជា ) នឹងត្រូវប្រកួតជាមួយ ក្រុមជើងឯកលីគកំពូលឡាវ ( Lao Toyota FC ) ដែលគ្រោងនឹងប្រកួតនៅដើមឆ្នាំ ២០១៨ ប្រកួតចំនួន ២ ជើង ( ក្នុងដី និង ក្រៅដី )។

ក្រុមតំណាងប្រទេសទាំង២ នឹងត្រូវប្រកួតដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២២/២៣ ខែ មករា សម្រាប់ជើងទី១ និងជើងទី២ នៅថ្ងៃទី ២៩/៣០ ខែ មករា ឆ្នាំ ២០១៧ ក្រុមដែលឈ្នះនឹងទទួលបានកៅអីឡើងទៅវគ្គបែងចែកពូល ( Group Stage ) ជាមួយក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១១ ទៀតដែលអង្គុយរងចាំរួចជាស្រេច សរុបស្មើ ១២ ក្រុម សម្រាប់ការប្រកួតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ( Asean Zone )។

បន្ទាប់ពីការប្រកួតរវាងក្រុមទាំង ២ រកឃើញក្រុមឈ្នះចាញ់រួច ក្រុមឈ្នះ នឹងត្រូវឡើងទៅប្រកួតនៅក្នុងវគ្គបែងចែកពូល ដោយត្រូវចូលទៅពូល F រួមជាមួយក្រុមមកពីលីគកំពូលហ្វីលីពីន ( លេខ១ ឬលេខ៣ ), លីគកំពូលសិង្ហបុរី ( Home United ) និងលីគកំពូលមីយ៉ាន់ម៉ា ( Shan United ឬ Yadanarbon FC )។

លទ្ធលនៃការចាប់ឆ្នោតទាំងស្រុង៖

24837241_1496351607116903_1178595598279325574_o

 

សូមបញ្ជាក់ថា សម្រាប់បេក្ខភាពជើងឯកលីគកំពូលកម្ពុជានមិនទាន់រកឃើញនៅឡើយទេ ដោយត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គជម្រុះ ៤ ក្រុមចុងក្រោយ ( Play-off Round ) ជាមុនសិន ដោយបច្ចុប្បន្នមានបេក្ខភាពក្រុមតំណាងកម្ពុជាចំនួន ៤ ដែលនឹងត្រូវប្រជែងកៅអីជើងឯករួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល និង ក្រសួងការពារជាតិ ខណៈក្រុមជើងឯកនឹងរកឃើញនៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៧៕

 

*** បញ្ជាក់ ដោយសារតែក្រុមមកពីប្រទេសចំនួន ២ ទីម័រខាងកើត ជាមួយ ព្រុយណេ ពុំបានចុះឈ្មោះចូលរួមប្រកួតពានរង្វាន់នេះ ទើបធ្វើអោយកម្មវិធីប្រកួតប្រែប្រួល។

 

អានអត្ថបទ៖ តំណាងក្លិបកម្ពុជា នឹងត្រូវប៉ះ ជើងឯករងលីគកំពូលហ្វីលីពីន វគ្គជម្រុះ ពានរង្វាន់ AFC Cup 2018

 

រូបភាព៖ The AFC / LAO Toyota F.C.