Kipson, Maycon និង Choe កំពុងតែប្រដេញគ្នាដើម្បីក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាសឆ្នាំ ២០១៧នេះ

By |

ខ្សែប្រយុទ្ធរបស់ក្លិប ណាហ្គាវើល កីឡាករ Autheire Kipson នៅតែបន្តកាប់កាន់តំណែងកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាកគេ ពោលគឺរកបាន១គ្រាប់បន្ថែមទៀតបើទោះជាក្រុមចាញ់ម្ចាស់ផ្ទះ ខេមបូឌានថាយហ្គឺរ ក្នុងលទ្ធផល ១ទល់២ ស្របពេលដែល Silva Maycon របស់បឹងកេត បន្តការប្រជែងដោយរកបាន ២គ្រាប់បន្ថែមក្នុងជំនួបឈ្នះ អាសុីអុឺរ៉ុប យូណាយធីត សប្តាហ៍ទី២២ នៃលីគកំពូលកម្ពុជា រដូវកាល២០១៧ ដែលជាការប្រកួតចុងក្រោយ។

Kipson មានចំនួន២៦គ្រាប់ ដែលគម្លាតត្រឹមតែ ១គ្រាប់ប៉ុណ្ណោះរវាង Silva Maycon ( បឹងកេត ) រីឯ Choe Myong-ho ( ក្រសួងការពារជាតិ ) នៅរក្សាគ្រាប់បាល់របស់ខ្លួនចំនួន ២៣គ្រាប់ ខណៈការប្រកួតនៅសល់វគ្គជម្រុះបន្តទៀត។

យ៉ាងណាការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៧ មិនទាន់រកឃើញក្រុមជាជើងឯកនៅឡើយទេ ពោលគឺនៅធ្វើការប្រកួតជម្រុះសិន ដោយក្រុមក្រសួងការពារជាតិ ប៉ះក្រុមណាហ្គាវើល ប្រកួតគ្នាឡើងទៅជួបក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីរក ១ក្រុមទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រជាមួយ ក្រុមបឹងកេត ដែលកំពុងតែឈរចាំផងដែរ៕

អ្នកទាត់បញ្ចូលទីច្រើនជាងគេនៃលីគកំពូលកម្ពុជា២០១៧

.

ឈ្មោះ

ក្លិប

ចំនួនគ្រាប់បាល់

Autheire Kipson

ណាហ្គាវើល

២៦

Silva Maycon

បឹងកេតអេហ្វសុី

២៥

Choe Myong Ho

ក្រសួងការពារជាតិ

២៣

Dzarma Bata

អាសុីអុឺរ៉ុប យូណាយធីត

១៨

Timothy Okereke

ខេមបូឌានថាយហ្គឺរ

១៧

Bisan George

ព្រះខ័នរាជស្វាយរៀង

១៦

Shane Booysen

ភ្នំពេញក្រោន

១៤

Michael Osei Tutu

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

១៣

Chigozie Princewill

ព្រះខ័នរាជស្វាយរៀង

១២

១០

Gisung

ភ្នំពេញក្រោន

១១