លីគ​កំពូល​កម្ពុជា៖ប្រកួតរវាង ក្រសួងការពារជាតិ និងណាហ្គាវើល ក្នុងវគ្គ​ចំណាត់​ថ្នាក់​លេខ៣ នឹងត្រូវលើកទៅចុងខែនេះ​វិញ

By |

ការប្រកួតវគ្គជម្រុះដណ្ដើមជើងឯកនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ រវាងក្រសួងការពារជាតិ (ចំណាត់ថ្នាក់លេខ៤) ជួបជាមួយក្រុមណាហ្គាវើល (ចំណាត់ថ្នាក់លេខ៣) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ចាងមុខ ក៏ប៉ុន្តែទំនងត្រូវលើកការប្រកួតទៅធ្វើនៅចុងខែធ្នូ នេះវិញ ដោយសារតែក្លិបក្រសួងការពារជាតិ កំពុងតែបំពេញបេសកម្មរបស់ខ្លួននៅក្នុងពានរង្វាន់ Yunan Cup នៅប្រទេសចិនជាមួយក្រុមសូលទីឡូអង្គរ។ នេះបើយោងតាមសម្តីរបស់លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានប្រាប់ពីប្រទេសចិនថាបានស្នើរសុំទៅកាន់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ក្នុងការពន្យាពេលប្រកួត ដោយលើកទៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ វិញ។

MCL2017_NDM_VS_Police_5432

សូមរំលឹកថា ក្រសួងការពារជាតិ (លេខ៤) ត្រូវជួបជាមួយ ណាហ្គាវើល (លេខ៣) នៅទីលាននៃពហុកីឡដ្ឋានជាតិ ដោយយកអ្នកឈ្នះឡើងទៅជួប ព្រះខ័នរាជស្វាយរៀង (លេខ២) ដើម្បីស្វែងរក ១ក្រុមទៅធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយ បឹងកេត ដែលកំពុងតែឈរចាំជាស្រេចក្នុងការប្រជែងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧នេះ៕