ស្ថិតិចុងក្រោយរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លិប Fujieda MYFC មុនត្រលប់មកដល់មាតុប្រទេសវិញនារសៀលនេះ

By |

កីឡាករ ចាន់ វឌ្ឍនាកា នឹងធ្វើដំណើរត្រលប់មកដល់មាតុប្រទេសវិញហើយនៅរសៀលនេះ ក្រោយបានបញ្ចប់កិច្ចសន្យារបស់ខ្លួន ជាមួយក្លិប Fujieda MYFC ពេញមួយរដូវកាលមក។

ការត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីកិច្ចសន្យាខ្ចីជើងរវាង កីឡាករនៃក្លិបបឹងកេត រូបនេះ បានបញ្ចប់ជាមួយ ក្លិបនៅលីគលំដាប់ទី ៣ ជប៉ុន Fujieda MYFC ជាផ្លូវការ ក្រោយចំណាយពេល ១ រដូវកាលពេញទាំងពុំសូវទទួលបានជោគជ័យ។

សម្រាប់ការមកដល់របស់ ចាន់ វឌ្ឍនាកា គឺគ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង ៣:៤០ នាទី រសៀលថ្ងៃទី០៧ ខែធ្នូ នេះ តាមជើងហោះហើរលេខ NH817។

ក្រឡេកមកមើលស្ថិតិចុងក្រោយរបស់ ចាន់ វឌ្ឍនាកា ជាមួយ Fujieda MYFC៖

នៅចាំបានថា ចាន់ វឌ្ឍនាកា បានផ្លាស់ទៅចូលរួមជាមួយ Fujieda MYFC តាំងពីដើមឆ្នាំ២០១៧ ពោលគឺចាប់ផ្ដើមចូលហ្វឹកហាត់ដំបូងនៅថ្ងៃទី ១៥ ខែ កុម្ភៈ បន្ទាប់ពីទៅដល់ប្រទេសជប៉ុនបាន៣ថ្ងៃ។

ចាប់តាំងពីទៅដល់ប្រទេសជប៉ុន រហូតដល់លីគលំដាប់ទី ៣ ជប៉ុន បើករដូវកាលជាផ្លូវការ ចាន់ វឌ្ឍនាកា បានខកខានការបង្ហាញខ្លួនលើកដំបូងជាមួយ Fujieda MYFC ប្រមាណ២៥ប្រកួត និងអង្គុយកៅអីបម្រុងបាន ៣ លើក ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាវ័យ២៣ឆ្នាំ បានបង្ហាញខ្លួនប្រកួតដំបូងរបស់ខ្លួន នៅក្នុងលីគលំដាប់ទី៣ជប៉ុន ( J3.League ) នៅក្នុងសប្ដាហ៍ទី២៨ រយៈពេលប្រមាណ៣នាទី។

ការបង្ហាញខ្លួនលើកដំបូងរបស់ វឌ្ឍនាកា ជាមួយក្លិប Fujieda MYFC លេងនៅលីគលំដាប់ទី៣ជប៉ុនបានធ្វើឡើងក្នុងការប្រកួតស្មើគ្នា១ទល់១ ជាមួយ SC Sagamihara កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៧។

 

Chan-Vathanaka-debut-Fujieda-MYFC

 

លេងបានត្រឹម៣នាទីក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធត្រូវបានខ្ចីជើងពីក្លិប បឹងកេត នៃលីគកំពូលកម្ពុជា បានបញ្ជូនបាល់អោយមិត្តរួមក្រុមជោគជ័យចំនូន៤លើក, លើកបាល់ជ្រុង១ដង, លើកបាល់១ដង និងប៉ះបាល់បានដល់ទៅ១៤ដង៕

 

ស្តិតិរបស់កីឡាករ ចាន់ វឌ្ឍនាកា បង្ហាញជាលើកដំបូងជាមួយ Fujieda MYFC

បញ្ជូនបាល់ មិនជោគជ័យ )

បាល់ជ្រុង

លើកបាល់

ប៉ះបាល់

៤ ០ )

១ ដង

១ ដង

១៤ប៉ះ

 

*** បញ្ជាក់ថាស្ថិតិនេះត្រូវបានកត់ត្រាដោយក្រុមការងារ We Are Football