សូលទីឡូអង្គរ និង ក្រសួងការពារជាតិ បន្តការប្រកួតទី២ស្វែងរក៣ពិន្ទុលើកដំបូង ក្នុងពានរង្វាន់​នៅចិន

By |

ពានរង្វាន់ Yunan Asean Football Festival Tournament 2017 ធ្វើឡើងនៅខេត្ត យូណាន ប្រទេសចិន បានឈានចូលមកដល់ការប្រកួតទី២ ខណៈក្រុមតំណាងអោយកម្ពុជា ក្លិប សូលទីឡូអង្គរ និងក្លិប ក្រសួងការពារជាតិ បន្តដំណើរស្វែងរក៣ពិន្ទុជាលើកដំបូង។

សូលទីឡូអង្គរ បន្ទាប់ពីការប្រកួតមុនបានត្រឹមស្មើ០ទល់០ ជាមួយ Air Force Central នឹងបន្តការប្រកួតនាថ្ងៃនេះទៀតដោយប៉ះ Lijiangfeihu ធ្លាប់ឈ្នះក្រុម Karketu Dili ២ទល់០។

ស្របពេលក្លិប ក្រសួងការពារជាតិ ១ទល់១ UITM ត្រូវប៉ះ Ha Noi ដែលបានយកឈ្នះ Stallion Laguna ៣ទល់០ ពុំបានចូលរួមការប្រកួត៕

តារាងកម្មវិធីប្រកួតរបស់ក្លិប សូលទីឡូអង្គរ និង ក្លិប ក្រសួងការពារជាតិ៖

ថ្ងៃទី ៧ ធ្នូ ២០១៧ សូលទីឡូអង្គរ ប្រកួតជាមួយ Lijiangfeihu FC វេលាម៉ោង ២ល្ងាច ទីលានវិទ្យាល័យ Mangshi

ថ្ងៃទី ៧ ធ្នូ ២០១៧ ក្រសួងការពារជាតិ ប្រកួតជាមួយ Ha Noi វេលាម៉ោង ៤ល្ងាច ទីលានវិទ្យាល័យ Mangshi