កំណត់ត្រា ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងលីគកំពូលកម្ពុជាបានយូរជាងគេ តែរបូតនៅសប្ដាហ៍ចុងក្រោយទៅអោយ បឹងកេត

By |

លីគកំពូលកម្ពុជា រដូវកាល២០១៧ បានបញ្ចប់ការប្រកួតនៅក្នុងវិលជុំសន្សំពិន្ទុជាផ្លូវការហើយ កាលពីចុងសប្ដាហ៍ថ្ងៃទី ០៣ ខែ ធ្នូ កន្លងទៅ ខណៈក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១២ ក៏បានរកឃើញជាផ្លូវការផងដែរ ក្រោយចំណាយពេលប្រកួតជិត១០ខែ ស្មើនឹង ៤៣ សប្ដាហ៍ តែសម្រាប់ក្នុងការប្រកួតលីគវិលជុំស្មើនឹង ២២ សប្ដាហ៍។

រយៈពេល ២២ សប្ដាហ៍នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្រុមការងារ We Are Football បានធ្វើការស្រង់ស្ថិតិចំណាត់ថ្នាក់ក្រុមទាំង ១២ ចាប់តាំងពីសប្ដាហ៍ទី១ រហូតដល់សប្ដាហ៍ទី២២ ដែលជាសប្ដាហ៍ចុងក្រោយ។

ជាលទ្ធផល គឺថា ក្លិបព្រះខ័នរាជស្វាយរៀង ក្លាយជាក្លិបដែលឈរនៅកំពូលតារាងបានយូរជាងគេ ពោលគឺរយៈពេល ១៨ សប្ដាហ៍ ក្នុងនោះក្លិបក៏បានឈរលេខ១ រយៈពេល១៧សប្ដាហ៍ជាប់ៗគ្នាផងដែរ ដោយឡែក៤សប្ដាហ៍ទៀតដែលនៅសេសសល់ គឺ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់ឈរនៅកំពូលតារាងបានម្ដង តាំងពីសប្ដាហ៍ដំបូង ( សប្ដាហ៍ទី១ ) ខណៈក្លិបដែលពោរពេញទៅដោយកីឡាករយុវជន ភ្នំពេញក្រោន ឈរនៅកំពូលតារាងបាន ២សប្ដាហ៍ផងដែរ គឺនៅសប្ដាហ៍ទី២ និងសប្ដាហ៍ទី៤។

MCL2017_WPP_VS_PKSVR_4406 (1)

បែបនេះក្ដី ចំណាត់ថ្នាក់លេខ១ ដែលត្រូវបានគ្រប់គ្រងដោយព្រះខ័នរាជស្វាយរៀង ស្ទើរតែពេញមួយរដូវកាល ទីបំផុតបានរបូតនៅសប្ដាហ៍ចុងក្រោយ បន្ទាប់ពីត្រូវបានដណ្ដើមយកពីម្ចាស់ការពារដំណែងជើងឯក បឹងកេត គ្រាដែលព្រះខ័នរាជស្វាយរៀង រងបរាជ័យ និងបឹងកេត ទទួលជ័យជម្នះ នៅសប្ដាហ៍ទី២២នោះ ដែលជាសប្ដាហ៍បិទវគ្គវិលជុំសន្សំពិន្ទុ។

រឹតតែពិសេស ការឈរកំពូលតារាងនៃលីគនេះ បានធ្វើអោយ ក្លិបដែលមានដើមកំណើតមកពីខេត្តកំពង់ចាមមួយនេះ ទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់មហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2017  ក្នុងនាមជាក្រុមតំណាងកម្ពុជា។

MCL2017_CMAC_VS_BKFC_6496

ងាកមកមើលចំណាត់ថ្នាក់នៅតំបន់បាតតារាងវិញ ក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវ គីរីវង់សុខសែនជ័យ គឺជាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១២នេះ ច្រើនជាងគេ ពោលគឺឈរនៅបាតតារាងរយៈពេល២១សប្ដាហ៍ បានសេចក្ដីថាចាប់តាំងពីសប្ដាហ៍ទី២មក គ្រាដែលសប្ដាហ៍ដំបូង ក្លិបវេស្ទើនភ្នំពេញ ជាក្រុមដែលឈរនៅបាតតារាង។

ខាងក្រោមជាតារាចំណាត់ថ្នាក់ទាំង ២២ សប្ដាហ៍ សម្រាប់ក្រុមទាំង១២ នារដូវកាល ២០១៧ នេះ៖

Screen Shot 2017-12-07 at 1.35.43 PM

តារាងចំណាត់ថ្នាក់សម្រាប់សប្ដាហ៍ទី២២ ដែលជាសប្ដាហ៍ចុងក្រោយ៖

Screen Shot 2017-12-07 at 2.21.47 PM

បែបនេះក្ដី ក្រុមជើងឯកនៅមិនទាន់រកឃើញជាផ្លូវការនៅឡើយទេ ដោយត្រូវប្រកួតក្នុងវគ្គជម្រុះ ( Play off ) ជាមុនសិន យោងតាមរូបមន្តថ្មីនៃលីគកំពូលកម្ពុជា ក្រោយការប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុនេះ ៤ ក្រុមដែលមានពិន្ទុលើគេ ពីលេខ ១ ដល់លេខ ៤ នឹងត្រូវប្រកួតជម្រុះដូចតទៅ៖

i. ណាហ្គាវើល ប្រកួតជាមួយ ក្រសួងការពារជាតិ

ii. ព្រះខ័នរាជស្វាយរៀង រង់ចាំប្រកួតជាមួយ ក្រុមដែលឈ្នះ i ( ឈ្នះរវាងណាហ្គាវើល ជាមួយ ក្រសួងការពារជាតិ )

iii. បឹងកេត រង់ចាំប្រកួតជាមួយ ក្រុមដែលឈ្នះ ii ( ឈ្នះរវាងណាហ្គាវើល ជាមួយ ក្រសួងការពារជាតិ ឬ ព្រះខ័នរាជស្វាយរៀង )

កម្មវិធីប្រកួតទាំស្រុង៖

photo6145706603094059025

 

*** បញ្ជាក់ថា កាលបរិច្ឆេទនៃការប្រកួតអាចនឹងមានការប្រែប្រួលបន្ត