សូលទីឡូអង្គរ ចាញ់ម្ចាស់ផ្ទះ Yunnan Lijiang FC ក្នុងពាន Yunan Cup 2017

By |

ក្លិបសូលទីឡូអង្គរ បានប្រកួតបញ្ចប់ប្រកួតទី២ របស់ខ្លួនហើយនៅក្នុងពូល A មុននេះបន្តិច ដោយបានចាញ់ ម្ចាស់ផ្ទះ Yunnan Lijiang FC ដោយលទ្ធផល ០ទល់៣ ក្នុងពានរង្វាន់ Yunan Asean International Football Open Tournament 2017 ធ្វើឡើងនៅទីក្រុង Mang Shi ខេត្តយូណាន ប្រទេសចិនមុននេះបន្តិច។

ការប្រកួត ដែលចាប់ផ្ដើមនៅវេលាម៉ោង ១:០០ នាទីរសៀល ម៉ោងនៅប្រទេសចិន ម្ចាស់ផ្ទះ Yunnan Lijiang FC រកបាន១គ្រាប់នៅវគ្គទី១ ធ្វើបានសម្រេចដោយកីឡាករ Cheoung Zhou រហូតដល់វគ្គទីបានបន្ថែម ២ គ្រាប់ទៀត ជាការទាត់ចូលទីដោយកីឡាករ Kao Fuyung ១គ្រាប់ និងកីឡាករ Ma Iheoung ១គ្រាប់ផងដែរ ដែលជាគ្រាប់បាល់ចុងក្រោយនៅក្នុងការប្រកួត។

សម្រាប់ប្រកួតបន្ទាប់ សូលទីឡូអង្គរ នឹងត្រូវជួបក្រុមមកពីលីគកំពូលទីម័រខាងកើត Karketu Dili FC នាថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧៕