Hun Sen Cup៖ កីឡាករម្នាក់មកពីខេត្តព្រៃវែងកំពុងប្រជែងជាមួយ ឃួន ឡាបូរ៉ាវី ដណ្ដើមពានស្បែកជើងមាស

By |

គិតមកត្រឹមពេលនេះ កីឡាករម្នាក់នៅក្នុងក្រុមជម្រើសខេត្តព្រៃវែងកំពុងតែប្រជែងគ្នាជាមួយកីឡាករ ឃួន ឡាបូរ៉ាវី របស់ក្រុមបឹងកេត ដើម្បីក្លាយជាកីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorer ) ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៧នេះ ពោលគឺអ្នកទាំង២ រកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ដូចគ្នា ខណៈម្ចាស់អាវលេខ៩ របស់បឹងកេត មានអទិភាពជាងដោយនៅសល់មួយប្រកួតជាមួយ ណាហ្គាវើល ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលដែល កីឡាករ សៅ អ៊ុក របស់ខេត្តព្រៃវែង អស់ឱកាសហើយក្រោយក្រុមរបស់ខ្លួនធ្លាក់ចេញពីពានរង្វាន់មួយនេះហើយ។

បញ្ជាក់ថា ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៧នេះ បានបញ្ចប់ជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រោយ ណាហ្គាវើល ឈ្នះ បឹងកេត ១ទល់០ និងអគ្គិសនីកម្ពុជា ស្មើជាមួយ ព្រះខ័នរាជស្វាយរៀង ២ទល់២ ខណៈជើងទី២ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ខាងមុខនេះ៕

24796455_735027450020446_4979719985015189679_n

រូបភាព៖ ពានរង្វាន់សម្តេច ហ៊ុន សែន