Choe Myong Ho រកបាន ២គ្រាប់ជួយឲ្យក្រសួងការពារជាតិ ទទួលបាន៣ពិន្ទុដំបូងពី Hanoi FC ក្នុងពានរង្វាន់ Yunan Cup 2017

By |

ក្រសួងការពារជាតិ បានទទួល៣ពិន្ទុលើកដំបូងក្នុងការប្រកួតទី២របស់ខ្លួនក្រោយយកឈ្នះលើ ក្រុម Hanoi FC ដោយលទ្ធផល ២ទល់១ មុននេះបន្ដិច ក្នុងពានរង្វាន់ Yunan Asean International Football Open Tournament 2017 ធ្វើឡើងនៅទីក្រុង Mang Shi ខេត្តយូណាន ប្រទេសចិនមុននេះបន្តិច។

ការប្រកួតចាប់ផ្ដើមនាវេលាម៉ោង ៤រសៀល នៅលើទីលានវិទ្យាល័យ Mangsi ក្នុងនោះក្រុមមកពីលីគកំពូលវៀតណាម បានបង្កើតការនាំមុខលើក្រុមទ័ពបាន ១គ្រាប់មុន ដោយធ្វើបានសម្រេចដោយកីឡាករ Pham Tuan Hai ក្រោយមកកីឡាករសញ្ជាតិកូរ៉េខាងជើង Choe Myong Ho រកបាន ២គ្រាប់ម្នាក់ឯងជួយឲ្យ ក្រសួងការពារជាតិ យកឈ្នះ ២ទល់១ លើក្រុម Hanoi FC។

គួរបញ្ជាក់ថា នាថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ខាងមុខនេះ ក្លិបក្រសួងការពារជាតិ នឹងត្រូវជួបជាមួយ Stallion Laguna រីឯ ក្លិបសូលទីឡូអង្គរ ត្រូវប៉ះជាមួយក្រុមមកពីលីគកំពូលទីម័រ ខាងកើត Karketu Dili FC ផងដែរ៕