ស្ងាត់ៗ អតីតគ្រូបង្វឹកខេមបូឌានថាយហ្គឺរ ត្រលប់ទៅដឹកនាំក្រុមនៅលីគកំពូលហ្គាណា

By |

លោក Kenichi Yatsuhashi អតីតគ្រូបង្វឹកខេមបូឌានថាយហ្គឺរ បានត្រលប់ទៅដឹកនាំក្រុមមួយដែលកំពុងតែប្រកបអាជីពនៅលីគកំពូលហ្គាណា នៅទ្វីបអាហ្វ្រិក បន្ទាប់ពីចែកផ្លូវជាមួយក្លិបបានត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ ពោលចាប់តាំងពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ ២០១៧កន្លងទៅ ដោយសារបញ្ហាផ្ទាល់ខ្លួនបន្ទាប់ពីចូលមកដឹកនាំកាលពីថ្ងៃទី⁣ ៥ ខែ ឧសភា ឆ្នាំ២០១៧។ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ ត្រូវបានក្លិប Inter Allies FC ដែលលេងនៅលីគកំពូលហ្គាណាតែងតាំងជាគ្រូបង្វឹកថ្មីជាផ្លូវការហើយដោយត្រូវដឹកនាំក្រុមសម្រាប់រដូវកាលក្រោយ២០១៨ ខណៈរូបលោក ក៏ធ្លាប់មានបទពិសោធន៍ ដឹកនាំក្លិប Heart of Oak នៅក្នុងលីគកំពូលរបស់ប្រទេសហ្គាណា នៅទ្វីបអាហ្វ្រិកម្ដងរួចហើយកាលពីឆ្នាំ ២០១៦។

ក្លិប Inter Allies FC ដោយបានធ្វើការប្រកួតចំនួន ៣០លើកក្នុងនោះឈ្នះ ១០លើក ស្មើ ១០លើក និងចាញ់ ១០លើកដោយមាន ៤០ពិន្ទុក្នុងដៃ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ក្នុងចំណោមក្រុមទាំង ១៦ ស្របពេលដែលលីគកំពូលហ្គាណា បានបញ្ចប់ ក៏ដូចជារកឃើញម្ចាស់ពានរង្វាន់រដូវកាល២០១៧ហើយ។

បញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ ធ្លាប់ដឹកនាំក្រុមAccra Hearts of Oak Ghana ឈរចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់2016 Ghanaian Premier League ។ លោកធ្លាប់ទទួលបានពានរង្វាន់ NSCAA Coach of the Year Award, CUNYAC Coach of the Year Award, Eastern NY Referee Organization Fair Play Award។