លីគបាល់ទាត់ U14,U16 និងបាល់ទាត់នារី ម្សិលមិញមានទាត់បញ្ជូលទីគ្នា ចាប់ពី១៥ទល់០ ចុះក្រោម

By |

ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ និងបាល់ទាត់នារី បានបញ្ចប់ការប្រកួតនៅក្នុងសប្ដាហ៍ទី២ និងទី៤ របស់ខ្លួនហើយ កាលពីម្សិលមិញ ជាមួយនឹងការប្រកួតចំនួន១០ប្រកួត មានគ្រាប់បាល់រហូតដល់៨៥គ្រាប់។

សម្រាប់ក្រុមប្រកួតដំបូង ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ មានការប្រកួតចំនួន២គូ សម្រាប់សប្ដាហ៍ទី២ ស្មើនឹង១ពូល រួមមាន ពូល C ធ្វើឡើងនៅលើទីលាន២ផ្សេងគ្នា តាមម្ចាស់ផ្ទះរៀងៗខ្លួន ជាលទ្ធផលមានឈ្នះចាញ់ បូករួមជាមួយគ្រាប់បាល់ចំនួន ៥ គ្រាប់ក្នុងចំណោមការប្រកួតទាំង ២ គូ។

លទ្ធផលនៃការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

កាលបរិច្ឆេទ

ពូល

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

១៧.ធ្នូ.២០១៧

C

U-14 សាលាបាល់ទាត់ភ្នំពេញ

០-១

U-14 កំពង់ស្ពឺ

:៣០ ព្រឹក

ភ្នំពេញ

C

U-14 តាកែវ

១-៣

U-14 កណ្ដាល

:៣០ ព្រឹក

តាកែវ

តារាងចំណាត់ថ្នាក់សរុបទាំង ៣ ពូលនៅក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

Screen Shot 2017-12-18 at 10.32.33 AM

ដោយឡែកការប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ ជាការប្រកួតសប្ដាហ៍ទី២ មានការប្រកួតចំនួន២គូដូចគ្នា ស្មើនឹង១ពូល រួមមាន ពូល C ធ្វើឡើងនៅលើទីលាន២ផ្សេងគ្នា តាមម្ចាស់ផ្ទះរៀងៗខ្លួន ជាលទ្ធផលមានឈ្នះចាញ់ បូករួមជាមួយគ្រាប់បាល់ចំនួន ១៦ គ្រាប់ក្នុងចំណោមការប្រកួតទាំង ២ គូ។

លទ្ធផលនៃការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ៖

កាលបរិច្ឆេទ

ពូល

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

១៧.ធ្នូ.២០១៧

C

U-16 សាលាបាល់ទាត់បាទី

៩-០

U-16 កំពង់ស្ពឺ

:៣០ ព្រឹក

បាទី

C

U-16 តាកែវ

៧-០

U-16 កណ្ដាល

:៣០ ព្រឹក

តាកែវ

តារាងចំណាត់ថ្នាក់សរុបទាំង ៤ ពូលនៅក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ៖

Screen Shot 2017-12-18 at 10.34.53 AM

រីឯការប្រកួតបាល់ទាត់នារី ដែលមានការប្រកួតចំនួន ៦ គូ ពូល A និងពូល B ជាការប្រកួតនៅក្នុងសប្ដាហ៍ទី៤ ធ្វើឡើងនៅលើទីលាន៦ផ្សេងគ្នាផងដែរ តាមបណ្ដាលរាជធានី-ខេត្ត ចំនួន៦ លទ្ធផលបង្ហាញថាមានការទាត់បញ្ចូលទីគ្នាជាច្រើនគ្រាប់ ពោលគឺរហូតដល់៦៤គ្រាប់ ក្នុងចំណោម ៦ ប្រកួត។

លទ្ធផលនៃការប្រកួតបាល់ទាត់នារី៖

កាលបរិច្ឆេទ

ពូល

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

១៧.ធ្នូ.២០១៧

A

បន្ទាយមានជ័យ

០-១៤

បាត់ដំបង

:០០ ព្រឹក

បន្ទាយមានជ័យ

A

កំពង់ឆ្នាំង

៨-៥

កំពង់ចាម

:០០ ព្រឹក

កំពង់ឆ្នាំង

A

ព្រះវិហារ

០-១៥

សៀមរាប

:០០ ព្រឹក

ព្រះវិហារ

B

កណ្ដាល

០-៨

ស្វាយរៀង

:០០ ព្រឹក

កណ្ដាល

B

កំពង់ស្ពឺ

៤-២

ភ្នំពេញក្រោន

:០០ ព្រឹក

កំពង់ស្ពឺ

B

តាកែវ

០-៨

ក្រចេះ

:០០ ព្រឹក

តាកែវ

តារាងចំណាត់ថ្នាក់សរុបទាំង ២ ពូលនៅក្នុងពានរង្វាន់បាល់ទាត់នារី៖

Screen Shot 2017-12-18 at 10.37.20 AM