ខ្សែបម្រើ និងខ្សែប្រយុទ្ធ នៅក្លិប Fujieda MYFC មកលេងអតីតមិត្តរួមក្រុម ចាន់ វឌ្ឍនាកា ដល់កម្ពុជា

By |

កីឡាករ ២រូបរបស់ក្លិបបាល់ទាត់ Fujieda MYFC នៅលីគទី៣ជប៉ុន ដែលជាអតីតមិត្តក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញវត្តមាននៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលវិស្សមកាលរបស់ខ្លួន ស្របពេលដែលក្រុមទាំងអស់នៅលីគទី៣ជប៉ុន ត្រូវបានសម្រាកក្រោយពីស្វែងរកម្ចាស់ជើងឯករួចមក។

ដោយកីឡាករទាំង២រូបខាងលើនេះ គឺកីឡាករ Nozomi Osako ពាក់អាវលេខ ១០ ដែលមានតួនាទីជាខ្សែបម្រើ និងកីឡាករ Hirochika Miyoshi ដែលពាក់អាវលេខ១៣ មានតួនាទីជាខ្សែប្រយុទ្ធផងដែរ។

បញ្ជាក់ថា កីឡាករដើមកំណើតមកពីខេត្តកំពតរូបនេះ បានបញ្ចប់កុងត្រាខ្ចីជើងពីក្រុម Fujieda MYFC ក្រោយពីមិនសូវជោគជ័យនៅប្រទេសដោយបានបង្ហាញវត្តមានជាផ្លូវការក្នុងការប្រកួតនៅលីគទី៣ជប៉ុន បានត្រឹម១ប្រកួតប៉ុណ្ណោះ ខណៈរូបនេះ ក៏បានរកឃើញទ្រនំថ្មីរបស់ខ្លួនហើយ ដោយបានចូលរួមជាមួយក្លិប Pahang FA នៅលីគកំពូលម៉ាឡេសុី ដោយបានចុះកុងត្រាខ្ចីជើងរយៈពេល ១ឆ្នាំពី បឹងកេតផងដែរ៕