ក្រៅពី​ប្រាក់ខែ​១៦០០០$​នៅ​ក្លិបPahang FA កីឡាករ ចាន់ វឌ្ឍនាកា ទទួលបានឡាន១គ្រឿង ខុនដូរ១ល្វែង បូក​ទាំង​ធានារ៉ាប់រង​សុខភាព​ផង​ដែរ

By |

ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧ កីឡាករ ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករកម្ពុជាទី៣ ដែលបានចុះហត្ថលេខាចូលរួមជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី ជាផ្លូវការ ពោលគឺក្លិប Pahang FA សម្រាប់រដូវកាល ២០១៨ ខាងមុខនេះ។

ជាមួយនឹងការផ្ទេរទៅចូលរួមជាមួយក្រុមជើងឯករងនៃលីគកំពូលម៉ាឡេស៊ី រដូវកាល ២០១៧ មួយនេះ កីឡាករ ចាន់ វឌ្ឍនាកា បានទទួលនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ថ្លៃនឿយហត់ ជាមួយក្លិប Pahang FA នេះ។

បើតាមការអោយដឹងពី លោក បែ មករា អ្នកចាត់ការទូទៅនៃក្លិបបឹងកេត បានអោយដឹងថា ចាន់ វឌ្ឍនាកា នឹងទទួលបានប្រាក់ខែចំនួន ១៦,០០០ ដុល្លាអាមេរិកក្នុង១ខែ, រថយន្ត ១ គ្រឿង, ផ្ទះសម្រាប់ស្នាក់នៅ, ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភពីក្រៅផ្សេងៗទៀត។

គួរបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា ចេញពីក្លិបបឹងកេត ទៅកាន់ក្លិប Pahang FA គឺនឹងមានរយៈពេល១ឆ្នាំ ពោលគឺរាប់ចាប់ពីខែធ្នូនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយលីគកំពូលម៉ាឡេស៊ី ( Malaysia Super League 2018 ) ពានរង្វាន់កម្រិតទី២ ( Malaysia FA Cup 2018 ) និងពានរង្វាន់កម្រិតទី៣ ( Malaysia Cup 2018 ) បញ្ចប់ជាផ្លូវការ៕