ដឹកនាំក្រុមបាន៩ខែ លោក Jun Hirabayashi ដែលជាគ្រូ U-16 ក្លិបភ្នំពេញក្រោន បានអស់តួនាទីពីក្លិប

By |

លោក Jun Hirabayashi ដែលជាគ្រូបង្វឹកអាយុក្រោម១៦ឆ្នាំ នៃក្លិបបាល់ទាត់ភ្នំពេញក្រោន បានអស់តួនាទីពីក្លិបបន្ទាប់ពីបានដឹកនាំក្រុមនេះអស់រយៈពេល ៩ ខែរួចមក។

នៅចាំបានថា កាលពីថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ លោក Jun Hirabayashi ដែលកាន់សញ្ញាបត្រ AFC B-Licence ត្រូវបានក្លិបប្រកាសតែងតែអោយធ្វើជាគ្រូបង្វឹកនៃឈុតយុវជនអាយុក្រោម១៦ឆ្នាំ ភ្នំពេញក្រោន។

រយៈពេល ៩ ខែ លោក Jun Hirabayashi  ពុំដែលដឹកនាំក្រុមចូលរួមប្រកួតក្នុងពានរង្វាន់ផ្លូវការណាម្ដងនៅឡើយទេ ដោយបានត្រឹមតែប្រកួតមិត្តភាពកម្ដៅសាច់ដុំប៉ុណ្ណោះ។

គ្រូបង្វឹកថ្មីជនជាតិជប៉ុនវ័យ ២៩ឆ្នាំរូបនេះ បានកើតនៅតំបន់ Nagano នៃប្រទេសជប៉ុន ដោយរូបលោកផងដែរធ្លាប់បានបំពេញមុខងារជាគ្រូជំនួយរបស់ក្រុម Tokushima Vortis មុននឹងចំណាយពេល ៥ ឆ្នាំរួមរស់ជាមួយក្លឹប Matsumoto Yamaga ដែលកំពុងប្រកបអាជីពនៅក្នុងលីគលំដាប់ទី២ របស់ប្រទេសជប៉ុន (J-League 2) នោះ៕

 

រូបភាព៖ Phnom Penh Crown FC