មុនចេញទៅម៉ាឡេស៊ី កីឡាករ ចាន់ វឌ្ឍនាកា បង្កើតក្រុមបាល់ទាត់មួយ ទៅប្រកួតមិត្តភាពជាមួយជម្រើសខេត្តកំពត

By |

បន្ទាប់ពីបញ្ចប់រួចរាល់ជាមួយការចុះកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាលលេងអោយក្លិប Pahang FA កីឡាករ ចាន់ វឌ្ឍនាកា បានរៀបចំការប្រកួតមិត្តភាពមួយនាចុងឆ្នាំនេះដោយ ក្រុមជម្រើសចាន់វឌ្ឍនាកា ( CV11 Selection Team ) ប៉ះ ក្រុមជម្រើសខេត្តកំពត។

ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៧ ដោយប្រើប្រាស់កីឡដ្ឋានខេត្តកំពត។ នៅមុននេះប៉ុន្មានថ្ងៃ ចាន់ វឌ្ឍនាកា ក៏បានបង្កើតនៅមូលនិធិមួយឈ្មោះថា CV11 Foundation ដើម្បីធ្វើសកម្មភាពចែករំលែកបទពិសោធន៍បាល់ទាត់ និងជួយដល់អ្នកដែលចង់លេងបាល់ទាត់តែមិនមានលទ្ធភាពគ្រប់គ្រាន់៕

25151943_1929362227325669_2216068869733123245_n