លីគបាល់ទាត់យុវជនបញ្ចប់ជុំទី១ជាផ្លូវការគ្រប់ពូល និងបាល់ទាត់នារី ឈានចូលជុំទី២ ( លទ្ធផល និងតារាងចំណាត់ថ្នាក់ )

By |

ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ បានបញ្ចប់ការប្រកួតនៅក្នុងសប្ដាហ៍ទី៣ ជាផ្លូវការហើយ ស្របពេលដែលបាល់ទាត់នារី បានឈានចូលដល់ជុំទី២ កាលពីថ្ងៃអាទិត្យ ទី៣១ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ជាមួយនឹងការប្រកួតចំនួន១២ប្រកួត មានគ្រាប់បាល់រហូតដល់៨៨គ្រាប់។

  • ការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

សម្រាប់ក្រុមប្រកួតដំបូង ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ មានការប្រកួតចំនួន៣គូ សម្រាប់សប្ដាហ៍ទី៣ (បានសេចក្ដីថាចប់ជុំទី១ ) ជាមួយ២ពូល រួមមាន ពូល C និងពូល D ធ្វើឡើងនៅលើទីលាន៣ផ្សេងគ្នា តាមម្ចាស់ផ្ទះរៀងៗខ្លួន ជាលទ្ធផលមានឈ្នះចាញ់ បូករួមជាមួយគ្រាប់បាល់ចំនួន ១០ គ្រាប់ក្នុងចំណោមការប្រកួតទាំង ៣ គូ។

លទ្ធផលនៃការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

កាលបរិច្ឆេទ

ពូល

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

៣១.ធ្នូ .២០១៧

C

U-14 ខេត្តកណ្ដាល

២-៣

U-14 កំពង់ស្ពឺ

:៣០ ព្រឹក

កណ្ដាល

U-14 តាកែវ

១-១

U-14 សាលាបាល់ទាត់ភ្នំពេញ

:៣០ ព្រឹក

តាកែវ

D

U-14 ព្រះខ័នរាជស្វាយរៀង

៣-០

U-14 ក្រសួងការពារជាតិ

:៣០ រសៀល

អ៊ឺបេនក្លិប

តារាងចំណាត់ថ្នាក់សរុបទាំង ៤ ពូលនៅក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

Screen Shot 2018-01-02 at 10.10.00 AM

  • ការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ៖

ដោយឡែកការប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ ជាការប្រកួតសប្ដាហ៍ទី៣ ដូចគ្នា មានការប្រកួតចំនួន៣គូដូចគ្នា ស្មើនឹង ២ ពូល រួមមាន ពូល C និងពូល D ធ្វើឡើងនៅលើទីលាន៣ផ្សេងគ្នា តាមម្ចាស់ផ្ទះរៀងៗខ្លួន ជាលទ្ធផលមាន៣គូមានឈ្នះចាញ់ និង១គូទៀតស្មើដូចគ្នា បូករួមជាមួយគ្រាប់បាល់ចំនួន ២១ គ្រាប់ក្នុងចំណោមការប្រកួតទាំង៣គូ។

លទ្ធផលនៃការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ៖

កាលបរិច្ឆេទ

ពូល

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

៣១.ធ្នូ .២០១៧

C

U-16 ខេត្តកណ្ដាល

១-១

U-16 កំពង់ស្ពឺ

:៣០ ព្រឹក

កណ្ដាល

U-16 តាកែវ

០-១១

U-16 សាលាបាល់ទាត់បាទី

:៣០ ព្រឹក

តាកែវ

D

U-16 សាលាបាល់ទាត់ភ្នំពេញ

៣-៥

U-16 ក្រសួងការពារជាតិ

:៣០ រសៀល

បឹងកេងកង

តារាងចំណាត់ថ្នាក់សរុបទាំង ៤ ពូលនៅក្នុងពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ៖

Screen Shot 2018-01-02 at 10.13.01 AM

  • ការប្រកួតបាល់ទាត់នារី៖

រីឯការប្រកួតបាល់ទាត់នារី ដែលមានការប្រកួតចំនួន ៦ គូ ពូល A និងពូល B បានឈានចូលដល់ការប្រកួតក្នុងជុំទី២ ក្នុងសប្ដាហ៍ទី៦ ធ្វើឡើងនៅលើទីលាន៦ផ្សេងគ្នាផងដែរ តាមបណ្ដាលរាជធានី-ខេត្ត ចំនួន៦ លទ្ធផលបង្ហាញថាមានការទាត់បញ្ចូលទីគ្នាជាច្រើនគ្រាប់ ពោលគឺរហូតដល់៥៧គ្រាប់ ក្នុងចំណោម ៦ ប្រកួត។

លទ្ធផលនៃការប្រកួតបាល់ទាត់នារី៖

កាលបរិច្ឆេទ

ពូល

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

៣១.ធ្នូ.២០១៧

A

សៀមរាប

០-២

បាត់ដំបង

:០០ ព្រឹក

សៀមរាប

កំពង់ឆ្នាំង

១០-០

បន្ទាយមានជ័យ

:០០ ព្រឹក

កំពង់ឆ្នាំង

កំពង់ចាម

៨-២

ព្រះវិហារ

:០០ ព្រឹក

កំពង់ចាម

B

ក្រចេះ

០-៩

ស្វាយរៀង

:០០ ព្រឹក

ក្រចេះ

កំពង់ស្ពឺ

១១-១

កណ្ដាល

:០០ ព្រឹក

កំពង់ស្ពឺ

ភ្នំពេញក្រោន

១៤-០

តាកែវ

:០០ ព្រឹក

RSN

តារាងចំណាត់ថ្នាក់សរុបទាំង ២ ពូលនៅក្នុងពានរង្វាន់បាល់ទាត់នារី៖

Screen Shot 2018-01-02 at 10.12.32 AM

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា