មកដឹងកាលបរិច្ឆេទប្រកួត លីគកំពូលកម្ពុជារដូវកាល២០១៨ និងពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១២

By |

 

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញអំពីកាលបរិច្ឆេទការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨ និងពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១២ ដែលមានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាអ្នកគ្រប់គ្រង។

យោងតាមលិខិតបានអោយដឹងថា ការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨ នឹងចាប់ផ្តើមពីថ្ងៃទី ៣ មិនា ដល់ ៣០ កញ្ញា ២០១៨ ខណៈ ពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ គ្រោងបើកការប្រកួតពីថ្ងៃទី ៧ កុម្ភៈ ដល់ ៦ តុលា ២០១៨។

បញ្ជាក់ថា លីគកំពូលកម្ពុជារដូវកាល២០១៧ ក្លិប បឹងកេត ជាម្ចាស់ជើងឯក ស្របពេលក្លិប ព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១១៕

26543208_746171825593652_1161588123_o