លោក ហៅ សុជាតិ ហៅការទាត់បាល់កាត់សេចក្តី១១ម៉ែត្រលើកពានលីគកំពូលកម្ពុជា ជារឿងនឹកស្មានមិនដល់នៅក្នុងអាជីព

By |

លោក ហៅ សុជាតិ គឺជាគ្រូបង្វឹកម្នាក់ដែលបានកែស្ថានភាពរធ្លាក់ទម្រង់លេងកាលពីដើមរដូវកាល រហូនឈានដល់អាចជួយអោយក្លិប បឹងកេត គ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៧។

ប៉ុន្តែការគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៧ មិនស្រួលនោះឡើយដោយក្រុមទាំង២រវាង បឹងកេត និង ក្រសួងការពារជាតិ បានធ្វើការប្រកួតស្វិតស្វាញរហូតឈានដល់ការបន្ថែមម៉ោង១៥នាទី និងការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ បញ្ចប់ជាមួយលទ្ធផល ១០ទល់៩ ជាគ្រាប់បាល់ដ៏មិនគួរអោយជឿក្នុងវិស័យបាល់ទាត់ស្រុកខ្មែរ។

MCL2017_BKFC_VS_NDM_8962

សម្រាប់លោក ហៅ សុជាតិ ជាគ្រូបង្វឹកក្លិប បឹងកេត បានហៅការទាត់បាល់កាត់សេចក្តី១១ម៉ែត្រលើកពានលីគកំពូលកម្ពុជា ជារឿងនឹកស្មានមិនដល់នៅក្នុងអាជីពបាល់ទាត់ប៉ុន្មានឆ្នាំមកនេះ។

« និយាយទៅខ្ញុំមិននឹកស្មានថាថ្ងៃនេះយើងទាត់បាល់ប៉េណាល់ទីដល់១៣គ្រាប់ ហើយនេះគឺជាការប្រកួតមួយដល់ខ្លាំងស្រុកខ្មែរ»។ សម្តីលោក ហៅ សុជាតិ។

ក្រៅពីនេះអតីតជំនួយការគ្រូបង្វឹកក្លិប ភ្នំពេញក្រោន និង បឹងកេត រូបនេះក៏បានជួយអោយក្លិបទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងពានរង្វាន់សម្តេចតេជោហ៊ុនសែន ២០១៧៕

លទ្ធផលនៅក្នុងការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ មានដូចតទៅ៖

  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេច ដោយកីឡាករ Maycon Silva
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ Ri Hyok Chol ( បុកបង្គោលទី )
  • បឹងកេត ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ ឃួន ឡាបូរ៉ាវី ( សង្រ្គោះបាល់បានដោយ អ្នកចាំទី អ៊ុំ សេរីរ័ត្ន )
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ Choe Myong Ho
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ សាត រ៉ូហ្សីប
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ Jang Song Hyok ( សង្រ្គោះបាល់បានដោយ អ្នកចាំទី ស៊ូ យ៉ាទី )
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ខៀវ វិបុល
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ សុខ ហៀង
  • បឹងកេត ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ សុខ សុវណ្ណ ( ចេញទៅក្រៅ )
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ រ៊ឺង ប៊ុនហៀង
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ រស់ សំអឿន
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ រឿម ចាន់រឿន
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ Mizuno
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ភួង សុខសាណា
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ហុង ផេង
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ អ៊ុព កាម៉ុល
  • បឹងកេត ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ Paul Omogba ( បុកបង្គោលទី )
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ Kim Kyong Hun ( បុកបង្គោលទី )
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ម៉ាត់ យ៉ាមីន
  • ក្រសួងការពាជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ថោង ដា
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ស៊ូ យ៉ាទី
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ អ៊ុំ សេរីរ័ត្ន
  • បឹកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ Maycon Silva
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ Ri Hyok Chol
  • បឹងកេត ទាត់បាល់១១ម៉ែត្រ បានសម្រេចដោយកីឡាករ ឃួន ឡាបូរ៉ាវី
  • ក្រសួងការពារជាតិ ទាត់បាល់១១ម៉ែត្រ មិនបានសម្រេចដោយកីឡាករ Choa Myong Ho ( សង្រ្គោះបាល់បានដោយ អ្នកចាំទី ស៊ូ យ៉ាទី )

អត្ថបទពាក់ព័ន្ធ៖⁣ ស្ថិតិពេញលេញពីប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជា រវាងបឹងកេត ជាមួយ ក្រសួងការពារជាតិ ( បណ្ដុំរូបភាព )

photo6215405654496094185