បុគ្គលទី១៦ ដែលចាកចេញពីក្លិបភ្នំពេញក្រោន មុនរដូវកាល២០១៨មកដល់

By |

ក្លិបបាលទាត់ភ្នំពេញក្រោន បានប្រកាសកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៧ អំពីការចាកចេញរបស់ លោក Yuki Nakamura ដែលជាគ្រូផ្នែកកាយសម្បទាប្រចាំក្លិប និងជាបុគ្គលទី១៣ ដែលបានចាកចេញពីក្លិដែលមានមូលដ្ឋាននៅតំបន់ Camko City នៃខណ្ឌសែនសុខមួយនេះ។

ត្រួសបុគ្គទាំង១៣ដែលចាកចេញពីក្លិបភ្នំពេញក្រោន មុនឆ្នាំ២០១៨ រួមមាន៖

បុគ្គលិក: លោក លី ហៀង អ្នកចាត់ការទូទៅ, លោក Oleg Starynskyi គ្រូបង្វឹក, លោក Dave Maguire គ្រូអ្នកចាំទី, លោក Jun Hirabayashi គ្រូបង្វឹកឈុតយុវជន, លោក Yuki Nakamura គ្រូផ្នែកកាយសម្បទា, លោក Andy Brouwer មន្រ្តីសារពត៌មាន។

កីឡាករ: ម៉ាត់ សាក់រ៉វី, កែវ សុខសិលា, Anthony Aymard, Yuta Suzuki, Gisung Yeon, កែវ សុផេង, ឈុំ ភីសា, កុក បុរីស, Shane Booysen, រុណ រ៉ានី។

 

គួរបញ្ជាក់ថា នេះអាចជាការផ្លាស់ប្ដូរទ្រងទ្រាយធំមួយសម្រាប់ក្លិប ខណៈការចូលមកវិញគឺទើបតែមានបុគ្គលសំខាន់ៗ ៣រូបប៉ុណ្ណោះ រួមមានគ្រូបង្វឹក លោក Luke Sainsbury, គ្រូអ្នកចាំទី លោក Yasuyuki Yoshida និងកីឡាករ Pouya Hosseini។

រដូវកាល២០១៧ ដែលទើបតែបញ្ចប់ថ្មីៗនេះ ភ្នំពេញក្រោន បានបញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយនឹងការប្រកួត២២ដង ឈ្នះ១២ ស្មើ៦ និងចាញ់៤ មាន៤២ពិន្ទុ៕

 

រូបភាព៖  Phnom Penh Crown FC