៣សន្លឹក បង្ហាញពីអាជ្ញាកណ្ដាលកម្ពុជា ប្រើកាសជំនួយដើម្បីកាត់សេចក្តីសម្រាប់ការប្រកួតពានរង្វាន់ក្នុងស្រុកលើកដំបូង

By |

ជាការចាប់អារម្មណ៍ កាលពីការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៧ ក៏ដូចជាពានរង្វាន់លីគកំពូលកម្ពុជា ទើបតែបញ្ចប់ថ្មីៗនេះ មន្ត្រីអាជ្ញាកណ្ដាលកម្ពុជា បានប្រើប្រាស់កាសជំនួយដើម្បីកាត់សេចក្តី ជាលើកដំបូងដើម្បីប្រាស្រ័យទាក់ទងគ្នានៅលើទីលាន។

ការប្រើប្រាស់កាសជំនួយដើម្បីកាត់សេចក្តី ( Referee Ear Phone ) គឺប្រើប្រាស់ដំបូងនៅក្នុងជំនួបផ្ដាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ជាមួយ ណាហ្គាវើល នៃពានរង្វាន់សម្តេចតេជោ ជាមួយនឹងការវ្រើប្រាស់ជាថ្មីម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់លីគកំពូលកម្ពុជា រវាងបឹងកេត ជាមួយ ក្រសួងការពារជាតិ។

HSC2017_NAGA_VS_PKSR_8137

HSC2017_NAGA_VS_PKSR_8182

HSC2017_NAGA_VS_PKSR_8239

MCL2017_BKFC_VS_NDM_8853

គួរបញ្ចាក់ផងដែរថា កាសជំនួយដើម្បីកាត់សេចក្តី ( Referee Ear Phone ) ត្រូវបានគេប្រើប្រាស់ជាយូរណាស់មកហើយ ដើម្បីជាជំនួយក្នុងការប្រាស្រ័យទាក់ទង រវាងអាជ្ញាកណ្ដាលជាមួយអាជ្ញាកណ្ដាល កាត់បន្ថយក្នុងការស្ដាប់ដោយសារសំលេងរំខាន៕