Gbenga ក្លាយជាកីឡាករបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចុលទីច្រើនជាងក្នុងលីគកំពូលកម្ពុជារដូវកាល២០១៧

By |

លីគកំពូលកម្ពុជា បានបញ្ចប់រដូវកាល២០១៨ ដោយក្លិប បឹងកេត ជាជើងឯក និងក្រសួងការពារជាតិ បានត្រឹមជើងឯករង ក្រៅពីនោះ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ក៏មានបង្កើតពានឯក្កត្តជនជាច្រើនផ្សេងទៀតផងដែរ។

ក្នុងនោះសម្រាប់កីឡាករបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងគេ ( Top Assists ) ខណៈដែលតាមស្ថិតិកត់ត្រាដោយ We Are Football Gbenga Samuel របស់ បឹងកេត ធ្វើបានល្អជាងគេដោយបង្កើតឱកាសមិត្តរួមក្រុមទាត់បញ្ចូលទីដល់ចំនួន១៣លើក។ ខណៈ Shane Booysen បានចំនួន១២លើក និង George Kelechi បញ្ចូន១១លើក បានធ្លាក់មកលេខ៣ ក្រោយបាត់បង់ឱកាសលេងជម្រើស១១នាក់ដំបូងជាមួយក្លិប ណាហ្គាវើល។

បញ្ជាក់ថា Top Assists មិនមែនជាពានរង្វាន់អ្វីមួយនោះឡើយ ខណៈពានរង្វាន់ឯក្កត្តជនជាច្រើនផ្សេងទៀត នឹងត្រូវប្រកាសនាថ្ងៃទី ២៥ មករា ២០១៨ ក្នុងកម្មវិធី Award Night។

ពានរង្វាន់ដែលត្រូវប្រគល់ជូននៅក្នុងកម្មវិធី Award Night រួមមាន៖

– ពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំ ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ កីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេ ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ អ្នកចាំទីដែលល្អជាងគេ  ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ គ្រូបង្វឹកល្អប្រចាំឆ្នាំ  ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់  អាជ្ញាកណ្ដាល ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ ក្រុមលេងដោយយុត្តិធម៌ Fair Play ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ អ្នកសារពត៌មានដែលល្អជាងគេ

– ពានរង្វាន់ គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ

– ពានរង្វាន់ កីឡាករដែលមានប្រជាប្រិយភាពជាងគេ

– ពានរង្វាន់ សម្រាប់អ្នកគាំទ្រលើវិស័យបាល់ទាត់ជាងគេ

កីឡាករបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងគេលីគកំពូលកម្ពុជា២០១៧

Gbenga Samuel

បឹងកេត

១៣

Shane Booysen

ភ្នំពេញក្រោន

១២

George Kelechi

ណាហ្គាវើល

១១

Esoh Omogba

បឹងកេត

⁣⁣១០

Ri Yok Chol

ក្រសួងការពារជាតិ

ប្រាក់ មុន្នីឧត្តម

ព្រះខ័នរាជស្វាយរៀង

កែវ សុខផេង

ភ្នំពេញក្រោន

⁣⁣

ទិត្យ ឌីណា

អគ្គស្នងការដ្ឋាននគរបាលជាតិ

មួន ណារ៉ា

អគ្គិសនីកម្ពុជា

6

Silva Maycon

បឹងកេត