កីឡាករកូរ៉ខាងជើងទាំង៤រូបរបស់ក្លិប ក្រសួងការពារជាតិ ទៅចូលរួមជាមួយក្លិបចំណូលថ្មី វិសាខា?

By |

មានព័ត៌មានចចាមអារ៉ាមជាច្រើនថាកីឡាករកួរ៉េខាងជើងទាំង៤រូប របស់ក្លិប ក្រសួងការពារជាតិ អាចនឹងចាកចេញនារដូវកាលក្រោយទៅចូលរួមជាមួយក្លិបថ្មី ខណៈគ្រូបង្វឹកលោក ទេព ឡុងរចនា ក៏ធ្លាប់ចេញមុខបញ្ជាក់ម្តងហើយថាពួកគេទាំងអស់នោះមានការផ្ទេរពិតមែនដោយសារតែបានប្រើប្រាស់អស់រយៈពេល២ឆ្នាំទៅហើយ ដែលធ្វើអោយក្រុមដទៃផ្សេងទៀតអាចចាប់បានកលល្បិចនៃការលេង។

North-Korea-Player

យ៉ាងណានៅព្រឹកមិញនេះ មិត្តរួមក្រុមកីឡាករ អ៊ុព កាម៉ុល បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លូនជាមួយពាក្យជូនពរ និងជោគជ័យ ជាមួយក្លិបថ្មី ខណៈក្លិបថ្មីរបស់កីឡាករកូរ៉ខាងជើងទាំង៤នាក់ ខ្សែប្រយុទ្ធ Cheo Myong-ho (៩ ), Ri Hyok Chol ( ៣៥ ) ខ្សែបម្រើ Kim Kyong-hun ( ៣១ ) និងខ្សែការពារ Jang Song-hyok (៣៤ ) ត្រូវបានបង្ហើបអោយដឹងថាជាក្លិប វិសាខា សមាជិកថ្មីនៃលីគកំពូលកម្ពុជារដូវកាល២០១៨៕

Army-vs-UITM-011

Army-vs-UITM-010

Army-vs-UITM-quaterfinal007