លោក ហុក សុចិត្រា ប្រកាសជាផ្លូវការ វិសាខា បាននាំចូលកីឡាករបរទេសញ្ជាតិកូរ៉េខាងជើង៥នាក់ សម្រាប់រដូវកាល២០១៨

By |

លោក ហុក សុចិត្រា ដែលជាអ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់វិសាខា ដែលជាក្លិបទើបឡើងមកលីគកំពូលកម្ពុជា បានប្រកាសជាផ្លូវការថា ក្លិបបាននាំចូលកីឡាករបរទេសញ្ជាតិកូរ៉េខាងជើង៥នាក់ សម្រាប់រដូវកាល២០១៨ ខាងមុខនេះ នេះបើយោងតាមប្រសាសន៍របស់លោកផ្ទាល់ក្នុងកម្មវិធីកីឡា របស់ស្ថានីយទូរទស្សន៍ BTV News។

កាលពីព្រឹកមិញទើបតែមានការលេចលឺដំណឹងថា ក្លិបបាននាំយកកីឡាករសញ្ជាតិកូរ៉េខាងជើង៤រូបពី ក្លិបក្រសួងការពារជាតិ ដែលទើបតែបញ្ចប់កិច្ចសន្យាជាមួយក្លិបនេះ ខណៈកីឡាករ១រូបទៀតពុំមានការបញ្ជាក់អោយដឹងនៅឡើយទេ។

Visakha_VS_FFC_1717

គួរបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខា បានក្លាយជាជើងឯកលីគលំដាប់ទី២កម្ពុជា ឆ្នាំ២០១៧ បន្ទាប់ពីឈរនៅលេខ១ ក្នុងវគ្គវិលជុំសន្សំពិន្ទុ និងក្លាយជាក្រុមជើងឯកផ្លូវការក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ ក្រុមមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី។

 

ចំពោះពត៌មានបន្ថែមក្រុមការងារ We Are Football នឹងជម្រាបជូនពេលក្រោយ!

 

ចុចអានអត្ថបទ៖ កីឡាករកូរ៉ខាងជើងទាំង៤រូបរបស់ក្លិប ក្រសួងការពារជាតិ ទៅចូលរួមជាមួយក្លិបចំណូលថ្មី វិសាខា?