ក្លិបចំនួន ២នៅលីគកំពូលម៉ាឡេសុី នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបនៅលីគកំពូលកម្ពុជា រយៈពេល ៣ថ្ងៃ

By |

ក្លិប Negeri Sembilan FC និងក្លិប Terengganu FC របស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលទើបឡើងមកលេងនៅលីគកំពូលម៉ាឡេសុីនារដូវកាលថ្មីនេះ នឹងត្រូវមកធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្លិបចំនួន ៣ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលកម្ពុជា ដោយការប្រកួតនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ខាងមុខនេះ។

ដោយដំណើរមកប្រកួតមិត្តភាពអន្តរជាតិនេះ គឺនឹងប្រកួតជាមួយក្លិបមួយចំនួននៅលីគកំពូលកម្ពុជា ដោយក្នុងនោះរួមមាន ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រសួងការពារជាតិ ផងដែរ ក្រោយពីលីគកំពូលកម្ពុជារដូវកាល២០១៧ បានបញ្ចប់ដោយបានរកឃើញម្ចាស់ជើងឯករួចមក។

សម្រាប់កាលបរិច្ឆេទដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិរវាង ក្លិបនៅម៉ាឡេសុី និងក្លិបនៅកម្ពុជា៖

កាលបរិច្ឆេទ

ក្លិប

ប្រកួត

ក្លិប

កីឡដ្ឋាន

ថ្ងៃ សៅរ៍ ទី ០៦ ខែ មករា

ភ្នំពេញក្រោន

vs

Negeri Sembilan

RSN

ព្រះខ័នរាជស្វាយរៀង

vs

Terengganu FC

មិនទាន់បញ្ជាក់

ថ្ងៃ ច័ន្ទ ទី ០៨ ខែ មករា

ក្រសួងការពារជាតិ

vs

Terengganu FC

មិនទាន់បញ្ជាក់

ថ្ងៃ អង្គារ៍ ទី ០៩ ខែ មករា

ភ្នំពេញក្រោន

vs

Terengganu FC

មិនទាន់បញ្ជាក់

អត្ថបទពាក់ព័ន្ធសូមចុចទីនេះ ៖ មិត្តភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកួតទល់នឹងក្លិប Negeri Sembilan FCទើបឡើងទៅលីគកំពូលម៉ាឡេសុី មុនជួបជាមួយក្លិបរបស់ ធារី ចន្ថាប៊ីន

ធារី ចន្ថាប៊ីន ថាក្លិប Terengganu FC នឹងមកកម្ពុជា ប្រកួតមិត្តភាពជាមួយក្លិបមួយចំនួននៅដើមខែមករា