អាសុីអុឺរ៉ុប យូណាយធីត គ្រោងធ្វើការប្រកួតមិត្តភាពលើកដំបូងជាមួយ វិសាខា នៅសប្តាហ៍ក្រោយ

By |

ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត និងក្លិបបាល់ទាត់វិសាខា បានណាត់គ្នាធ្វើការប្រកួតលក្ខណៈមិត្តភាពលើកដំបូង នៅថ្ងៃ សៅរ៍ ទី ១៣ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ០៣:០០ នាទីរសៀល ដោយត្រូវធ្វើឡើងនៅលើកីឡដ្ឋានថ្មី AEU Sport Park ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកសម្រាប់ត្រៀមការលេងនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ខាងមុខនេះ។

ក្លិបវិសាខា ដែលដឹកនាំដោយលោក ហុក សុជីវ័ន្ត បានជួយឲ្យក្រុមទើបបង្កើតថ្មីមួយនេះក្លាយជាម្ចាស់ជើងឯកលីគទី២ កម្ពុជា ដោយត្រូវឡើងមកលេងនៅលីគកំពូលនារដូវកាលថ្មីនេះ ខណៈអាសុីអុឺរ៉ុប យូណាយធីត ដែលដឹកនាំដោយអតីតគ្រូយុវជនព្រះខ័នរាជស្វាយរៀង លោក សុក វាសនា បានជួយឲ្យក្រុមតំណាងសកលវិទ្យាល័យនេះគេចចេញពីតំបន់កាត់ចេញដោយត្រូវបន្តរួមរស់ជាមួយលីគកំពូលមួយរដូវកាលទៀត៕