ភ្នំពេញក្រោន ប្រកាសបន្តតួនាទីដល់គ្រូបង្វឹកអ្នកចាំទីសញ្ជាតិជប៉ុន នារដូវកាលថ្មី២០១៨បន្តទៀត

By |

ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជាបានធ្វើការប្រកាសបន្តតួនាទីរបស់លោក Yasuyuki Yoshida ជាគ្រូបង្វឹកអ្នកចាំទីក្រុមនារដូវកាលថ្មី២០១៨បន្តទៀត បន្ទាប់ពីបានធ្វើការតែងតាំងកាលពីខែ វិច្ឆិកា ក្រោយពេលដែលលោក Dave Maguire ដែលបានចែកផ្លូវគ្នាជាមួយក្លិបកាលពីដើមខែវិច្ឆិកាកន្លងទៅ។

Coach GK PPCFC 1

Coach GK PPCFC

សូមរំលឹកថា  លោក Yasuyuki Yoshida ធ្លាប់ប្រកបអាជីពនៅលីគកំពូលកម្ពុជា ដោយចូលរួមជាមួយក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បាន ២រដូវកាល ពោលកាលពីឆ្នាំ ២០១៣ និង២០១៤ រួចក៏បានផ្លាស់មកកាន់ក្រុម Albilex Niigata Phnom Penh នៅក្នុងរដូវកាល ២០១៥ និងចុងក្រោយបានចូលរួមជាមួយក្លិបខេមបូឌានថាយហ្គឹរ នៅក្នុងឆ្នាំ ២០១៥ដដែល ហើយក៏ធ្លាប់ផ្លាស់ទៅចូលរួមជាមួយក្រុម REINMEER AOMORI FC ដែលកំពុងប្រកបអាជីពនៅក្នុងលីគលំដាប់ទី៤ ជប៉ុនផងដែរផងដែរ៕

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន