ផ្លូវការ! ឡុង ភារ៉ាត ចូលរួមជាមួយ សូលទីឡូអង្គរក្នុងកិច្ចសន្យារយៈពេលមួយរដូវកាល

By |

អតីតខ្សែបម្រើប្រយុទ្ធនៃក្រុមជម្រើសជាតិម្ពុជាអាយុក្រោម១៩ឆ្នាំ និងជាសមាជិកនៃក្លិបវេស្ទើនភ្នំពេញ បានចូលរួមជាមួយក្លិបសូលទីឡូអង្គរ ជាផ្លូវការហើយ បន្ទាប់ពីបានតេស្តសាកល្បងជាមួយក្លិបតាំងពីដើមខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

ការចូលរួមរបស់ កីឡាករ ឡុង ភារ៉ាត គឺមានរយៈពេល១រដូវកាល សម្រាប់កិច្ចសន្យាជាមួយក្លិបដែលទើបតែឡើងមកលីគកំពូលកម្ពុជាមួយនេះ គ្រាដែលខ្លួនបានផុតកុងត្រាជាមួយក្លិបចាស់ វេស្ទើនភ្នំពេញ។

26167127_418945835208298_5036570270524252126_n

លេងក្នុងតួនាទីជាខ្សែប្រយុទ្ធជាមួយក្លិបថ្មី ឡុង ភារ៉ាត ដែលខ្វះ៤ថ្ងៃនឹងមានវ័យ២០ឆ្នាំ ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាយុវជននៃក្លិបបាល់ទាត់ភ្នំពេញក្រោន មុនផ្លាស់មកចូលរួមជាមួយ វេស្ទើនភ្នំពេញ នៅឆ្នាំ២០១៥ និងបន្ត២រដូវកាលទៀត ដល់ឆ្នាំ២០១៧នេះ៕

 

រូបភាព៖ Soltilo Angkor FC