អតីតខ្សែបម្រើជម្រើសជាតិកម្ពុជា វ៉ា សុខថន នឹងចូលរួមធ្វើតេស្តហ្វឹកហាត់ជាមួយក្លិប ភ្នំពេញក្រោន

By |

អតីតខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា កីឡាករ វ៉ា សុខថន បានបង្ហោះសារនៅលើគណនីហ្វេសបុកផ្លូវការរបស់ខ្លូនថា « Ready!!! See you soon Cambodia » « រួចរាល់ហើយ! ជួបគ្នាឆាប់ៗកម្ពុជាជ »។

ជាមួយការបង្ហោះសារបែបនេះភ្នាក់ងាររបស់ We Are Football បានទាក់ទងផ្ទាល់ទៅរូបគេអំពីហេតុផលមកកម្ពុជាលើកនេះដោយបង្ហាញថាគ្មានអ្វីនោះទេ។

ប៉ុន្តែការសាកសួរបន្ថែមបានអោយដឹងថាកូនកាត់ខ្មែរ-បារាំង ទំនងមកធ្វើតេសត្តជាមួយក្លិប ភ្នំពេញក្រោន « Normaly with ppc » « ជាធម្មតាគឺក្លិប ភ្នំពេញក្រោន »។

ការធ្វើតេស្តដំបូងរបស់គេជាមួយ ភ្នំពេញក្រោន គឺនឹងប្រកួតជាមួយ Negeri Sembilan និង Terengganu FC របស់ម៉ាឡេសុី។

បញ្ជាក់ថា ការបញ្ចប់អាជីពបាល់ទាត់នៅកម្ពុជាលើកមុនអំឡុងរដូវកាល ២០១៤ និង ២០១៥ ដោយមានធុរៈចាំបាច់ជាមួយគ្រួសារស្ថិតនៅប្រទេសបារាំង៕

អត្ថបទពាក់ព័ន្ធ៖ ក្លិបចំនួន ២នៅលីគកំពូលម៉ាឡេសុី នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបនៅលីគកំពូលកម្ពុជា រយៈពេល ៣ថ្ងៃ