ក្លិបថ្មីរបស់ ធារី ចន្ថាប៊ុីន និងក្លិបថ្មី ចាន់ វឌ្ឍនាកា ធ្វើការប្រកួតក្នុងពានរង្វាន់មិត្តភាពមុនរដូវកាលថ្មីនៅម៉ាឡេសុី ចាប់ផ្តើម

By |

កីឡាករកម្ពុជាចំនូន២រូប ធារី ចន្ថាប៊ុីន Terengganu FC និង ចាន់ វឌ្ឍនាកា Pahang FA គ្រោងនឹងបង្ហាញខ្លួនក្នុងពានរង្វាន់ Y.A.B Menteri Besar Terengganu’s Cup នឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៥ មករា ២០១៨ ដោយមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី Terengganu FC, Pahang FA and Melaka United និងលីគលំដាប់ទី២ Terengganu FC II។

ពានរង្វាន់នេះនឹងត្រូវធ្វើការប្រកួតមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី ១៥ ដល់ ២០ មករា ២០១៨ នៅលើកីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu និង Sultan Mizan Zainal Abidin Stadium ស្ថិតនៅរដ្ឋ Terengganu។

មុនពេលចូលរួមពានរង្វាន់ Terengganu’s Cup ក្លិប Terengganu FC នឹងមកកម្ពុជា ប្រកួតមិត្តភាពជាមួយក្លិប ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ និងភ្នំពេញក្រោន ស្របពេល ធារី ចន្ថាប៊ុីន ក៏មានវត្តមានក្នុងការប្រកួតទាំងអស់នោះដែរ។

ស្របពេល Pahang FA គ្រោងធ្វើការប្រកួតមិត្តភាពនៅប្រទេសថៃ ជាមួយក្លិប Muangthong United B, Air Force Central និង Gyeongnam FC ពីថ្ងៃទី⁣ ៥ ដល់ ៩ មករា៕

អត្ថបទពាក់ព័ន្ធ៖ កម្មវិធីប្រកួត Terengganu FC នៅលើទឹកដីកម្ពុជា

26171676_412031595894194_3820919345322825882_o

25311146_1929828513945707_1146447047897333929_o