អាសុីអុឺរ៉ុប យូណាយធីត គ្រោងទៅធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយនៅក្នុងខេត្តត្បូងឃ្មុំ នាចុងខែមករានេះ

By |

ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលកម្ពុជាគ្រោងនឹងទៅដល់ទឹកដីនៃខេត្តត្បូងឃ្មុំ នាថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨ខាងមុខនេះ ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ក៏ដូចជាធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងនាមខ្លួនជាក្រុមអាជីពមួយ។ ខណៈនាសប្តាហ៍ក្រោយ ថ្ងៃ សៅរ៍ ទី ១២ ខែ មករាខាងមុខនេះ ក្រុមដែលដឹកនាំដោយលោក សុក វាសនា នឹងត្រូវប្រកួតមិត្តភាពមួយផងដែរជាមួយ ក្រុមវិសាខា វេលាម៉ោង ០៣:០០ នាទីរសៀល នៅលើទីលានវាលស្មៅនៃកីឡដ្ឋាន AEU Sport Park។

MCL2017_CMAC_VS_AEU_1340

បញ្ជាក់ថា ក្រុមតំណឫងឲ្យសាកលវិទ្យាល័យមួយនេះ ត្រូបបន្ដរួមរស់ជាមួយពានរង្វាន់លីគកំពូលកម្ពុជាមួយរដូវកាលទៀត ក្រោយពីបានគេចផុតពីតំបន់ដែលត្រូវកាត់ចេញបន្ទាប់ពីបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ ១០ ដោយបានធ្វើការប្រកួតចំនួន ២២លើក ក្នុងនោះឈ្នះ ៥លើក ស្មើ ៣លើក និងចាញ់ ១៤លើក មានត្រឹមតែ ១៨ពិន្ទុនៅក្នុងដៃ៕