ណែនាំឲ្យស្គាល់កីឡាករ Top Scorers ប្រចាំលីគកំពូលៗក្នុងប្រទេសតំបន់អាស៊ាន ត្រូវបានក្រសោបដោយកីឡាករបរទេសស្ទើរតែទាំងអស់

By |

លីគបាល់ទាត់សម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន១០បានប្រកួតបញ្ចប់ជាផ្លូវការអស់ហើយ នៅឡើយតែលីគកំពូលព្រុយណេ ខណៈម្ចាស់ស្បែកជើងមាស ( កីឡាករទាត់ចូលទីបានច្រើនជាងគេ ) ប្រចាំលីគទាំង១០ ក៏ត្រូវបានរកឃើញផងដែរ ពោលគឺស្ទើរតែទាំងអស់ជាកីឡាករបរទេស។

លីគប្រចាំប្រទេសទាំង១១ ដែលអនុញ្ញាតិអោយមានកីឡាករបរទេសនៅក្នុងក្រុមផងដែរនោះ គឺស្ទើរតែទាំងអស់នៃកីឡាករបរទេសបានក្ដោបតំណែងស្បែកជើងមាស ប្រចាំលីគកំពូលឡាវ, ទីម័រខាងកើត, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និងកម្ពុជា លើកលែងតែនៅលីគកំពូលវៀតណាម មួយប៉ុណ្ណោះដែលមានកីឡាករសញ្ជាតិវៀតណាមផ្ទាល់តែម្ដងដែលបានឈ្នះស្បែកជើង។

លីគ

ឈ្មោះកីឡាករ

មកពីក្លិប

សញ្ជាតិ

គ្រាប់បាល់

ជួយក្រុមបាន

លីគកំពូលកម្ពុជា

Atuheire Kipson

ណាហ្គាវើល

រ៉្វ៉ានដា

២៦

លេខ៣ ក្នុងលីគ

លីគកំពូលឥណ្ឌូនេស៊ី

Sylvano Comvalius

Bali United

ហូឡង់

៣៧

ជើងឯករង

លីគកំពូលឡាវ

Kazuo Homma

Lao Toyota FC

ជប៉ុន

១៤

ឈ្នះជើងឯក

លីគកំពូលហ្វីលីពីន

Bienvenido Rodriguez

Ceres Negros

អេស៉្បាញ

២២

ឈ្នះជើងឯក

លីគកំពូលមីយ៉ាន់ម៉ា

Keith Martu Nah

Ayeyawady United

លីបេរីយ៉ា

១៥

លេខ៤ ក្នុងលីគ

លីគកំពូលម៉ាឡេស៊ី

Mohammed Ghaddar

Johor Darul Ta’zim

លីបង់

២៣

ឈ្នះជើងឯក

លីគកំពូលសិង្ហបុរី

Tsubasa Sano

Alberix Niigata (S)

ជប៉ុន

២៦

ឈ្នះជើងឯក

លីគកំពូលថៃ

Dragan Boskovic

Bangkok United

ម៉ុងតេណេក្រូ

៣៨

លេខ៣ ក្នុងលីគ

លីគកំពូលទីម័រខាងកើត

Tingga

Karketu Dili

ប្រេស៊ីល

១៣

ឈ្នះជើងឯក

លីគកំពូលវៀតណាម

Nguyen Anh Duc

Becamex Binh Duong

វៀតណាម

១៧

លេខ១១ ក្នងលីគ

  • កីឡាករ Atuheire Kipson របស់ណាហ្គាវើល ( ២៦គ្រាប់ )

Atuhier-Kipson-NWFC

  • Sylvano Comvalius របស់ Bali United  ( ៣៧គ្រាប់ )

1503991983190

  • កីឡាករ Kazuo Homma របស់ Lao Toyota FC  ( ១៤គ្រាប់ )

20286761_2016286551845815_4287335696163173707_o

  • កីឡាករ Bienvenido Rodriguez របស់ក្លិប Ceres Negros  ( ២២គ្រាប់ )

Maranon_two

  • កីឡាករ Keith Martu Nah របស់ Ayeyawady United  ( ១៥គ្រាប់ )

Chizoba

  • កីឡាករ Mohammed Ghaddar របស់ក្លិប Johor Darul Ta’zim  ( ២៣គ្រាប់ )

ghaddar_0

  • កីឡាករ Tsubasa Sano របស់ក្លិប Alberix Niigata (S)  ( ២៦គ្រាប់ )

sano4

  • កីឡាករ Dragan Boskovic របស់ក្លិប Bangkok United  ( ៣៨គ្រាប់ )

download (10)

  • កីឡាករ Tingga របស់ក្លិប Karketu Dili  ( ១៣គ្រាប់ )

16807792_1849980661937040_1282833883375506746_n

  • កីឡាករ Nguyen Anh Duc របស់ក្លិប Becamex Binh Duong  ( ១៧គ្រាប់ )

v-league-2017-anh-duc-1-2210

ដោយឡែកលីគកំពូលព្រុយណេ នៅមិនទាន់បញ្ចប់នៅឡើយទេ មូលហេតុដោយសារបញ្ហាអាកាសធាតុ ដែលនាំអោយមានផលប៉ះពាល់ដល់ការប្រកួត បូករួមជាមួយក្លិបមួយចំនួនមានកីឡាករដែលជាប់ជម្រើសជាតិព្រុយណេផងដែរ ទើបនាំអោយមានការលើកការប្រកួតជាហូរហែរ នេះបើតាមការបញ្ជាក់ពីមន្រ្តីសារពត៌មាននៃលីគកំពូលព្រុយណេ DST Super League។

ជាមួយគ្នានេះ មន្រ្តីសារពត៌មាន ដដែលក៏បានបញ្ជាក់ផងដែរថា តាមគម្រោងការប្រកួតគឺគ្រោងនឹងពន្យារហូតដល់ខែកុម្ភៈឆ្នាំ ២០១៨ ទើបបញ្ចប់៕