មុនប៉ះភ្នំពេញក្រោន Negeri Sembilan FC នឹងត្រូវប្រកួតជាមួយ ក្រសួងការពារជាតិ នៅល្ងាចនេះ

By |

ក្លិបបាល់ទាត់ក្រសួងការពារជាតិ នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្លិប ទើបតែឡើងលីគកំពូលម៉ាឡេស៊ី  Negeri Sembilan FA  ក្នុងដំណើរប្រកួតលក្ខណៈទេសចរណ៍។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨ នេះ នៅវេលាម៉ោង ៦:៣០ នាទីរសៀល នាពហុកីឡដ្ឋានជាតិ។

គួររំលឹកថា ក្លិប Negeri Sembilan FA បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងលីគលំដាប់ទី ២ ម៉ាឡេស៊ី ( Malaysia Premier League 2017 ) នារដូវកាល ២០១៧ ថ្មីៗនេះ ប៉ុន្តែបានទទួលកៅអីឡើងមកលីគកំពូលបន្ទាប់ពីក្លិបចំនួន២ នៅលីគកំពូល ពុំបានចុះឈ្មោះជាក្លិបដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ( FAM License ) ពោលគឺក្លិប Felda United និង ស្របពេលដែល T-Team បានយកកីឡាករពីក្លិប Terengganu II និងចាត់ទុកខ្លួនជាក្រុមបម្រុងរបស់ក្លិប Terengganu ជាហេតុនាំអោយ Negeri Sembilan FA ជាមួយ PKNP ដែលជាក្រុមអាជ្ញាប័ណ្ណ ( FAM License ) មានឱកាសឡើងមកលីគកំពូលរដូវកាល២០១៨។

នៅចាំបានថា កាលពីដើមឆ្នាំ២០១៧ ក្រុមទាំងពីរធ្លាប់ប្រកួតតទល់គ្នាម្ដងរួចមកហើយ ពោលគឺបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០ទល់០ នៅលើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិដូចគ្នា៕

 

រូបភាព៖ Mynewshub.cc