៥រឿងសំខាន់អំពីការបង្ហាញខ្លួនរបស់ក្លិប បឹងកេត នៅក្នុងពានរង្វាន់ AFC Cup 2018

By |

ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ ក្លិប បឹងកេត នឹងទទូលបានកៅអីចូលរួមវគ្គចែកពូល AFC Cup 2018 ដែលគ្រោងចាប់ផ្តើមខែ កុម្ភៈ ខាងមុខនេះ។

មុនការប្រកួតមកដល់ We Are Football សូមណែនាំរឿង៥យ៉ាងសំខាន់គួរដឹងអំ⁣ពីច្បាប់ នៅក្នុងពានរង្វាន់ AFC Cup 2018។

-ផ្លាស់ប្តូរគ្រូបង្វឹក៖

យោងតាមច្បាស់ AFC Cup 2018 គ្រូបង្វឹកដឹកនាំក្រុមចូលរួមទាំងអស់ត្រូវមានអាជ្ញាប័ណ្ឌគ្រូបង្វឹក AFC A License ស្របពេលលោក ហៅ សុជាតិ បច្ចុប្បន្នមានត្រឹម B License។

មានន័យថា បឹងកេត ត្រូវតែរកគ្រូបង្វឹកថ្មីដើម្បីមកជំនួសតំណែងនេះ។

-កីឡដ្ឋាន៖

យោងតាមសម្តីរបស់អ្នកចាត់ការទូទៅលោក បែ មករា បានអោយដឹងថាគ្រោងនឹងយកកីឡដ្ឋាន ខេត្តកំពត ធ្វើជាទឹកដីនៃការប្រកួតក្នុងផ្ទះរបស់ខ្លួន។ ករណីនេះ កីឡដ្ឋាន ខេត្តកំពត ពុំអាចគ្រប់លក្ខណៈសម្រាប់ការធ្វើម្ចាស់ផ្ទះនៅក្នុងពានរង្វាន់ AFC Cup 2018 នោះឡើយ។

តាមស្តង់ដារកីឡដ្ឋានទាំងអស់ត្រូវមានកៅអីផ្ទុកទស្សនិកជនចាប់ពី៥០០០នាក់ឡើងទៅ ជាមួយអំពូល ចាប់ពី 3KW ឡើង ចាប់ពី 220V ឡើង 16A CEE 1ph, ស្មៅគោរពតាមស្តង់ដាររបស់ FIFA និងអ្វីសំខាន់នោះកីឡាដ្ឋានត្រូវមានរយៈចម្ងាយមិនច្រើនជាង ២០០គីឡូម៉ែត្រ និងថេរវេលាធ្វើដំណើរតិចជាង ១៥០នាទី។

*បញ្ជាក់ថា សម្រាប់បទដ្ឋានបច្ចេកទេសនៃកីឡដ្ឋានគឺមានលក្ខខណ្ឌច្រើនទៀត។

-កីឡាករបរទេស៖

នៅក្នុងគោលការណ៍ AFC Cup 2018 ក្លិបនីមួយៗមានសិទ្ធចុះឈ្មោះ កីឡាករបរទេសបានចំនួន៣នាក់ រឺកីឡាករមិនមានសញ្ជាតិដើម ( ចាំបាច់ត្រូវចូលសញ្ជាតិប្រទេសជាសមាជិកបាល់ទាត់អាសុីយ៉ាងហោចណាស់៥ឆ្នាំមុនការប្រកួតទី១ នៃវគ្គចែកពូល )។

-ថវិកាទទួលបាន៖

បឹងកេត នឹងទទួលបានថវិកាបានចំនួន ២០,០០០ដុល្លារ រៀងរាល់ការប្រកួតក្រៅទឹកដី។

-ប្រាក់រង្វាន់៖ 

សហព័ន្ធបាល់ទាត់អាសុី បានតំឡើងប្រាក់រង្វាន់សម្រាប់ពានរង្វាន់ AFC Cup 2018 ដោយក្រុមជើងឯកអាចទទួលបានថវិកាចំនួន ១.៥លានដុល្លារ ខណៈកាលពីឆ្នាំមុនបានត្រឹម ១លានដុល្លារ។

តាមពិតទៅ បឹងកេត ត្រូវលេងវគ្គជម្រុះជុំចុងក្រោយជាមួយ Lao Toyota ខណៈក្រុមមកពីប្រទេសឡាវមួយនេះបានបរាជ័យក្នុងការបំពេញ AFC Club Licensing ស្របពេលដែលពេលពុំមានក្រុមណាមួយលីគកំពូលឡាវបានបង្គ្រប់ដើម្បីទទូលបានកៅអីមកជំនួស Lao Toyota នោះឡើយ។

សហព័ន្ធបាល់ទាត់អាសុី ក៏បានសម្រេចអោយក្លិប បឹងកេត ចូលរួមវគ្គចែកពូលពានរង្វាន់ AFC Cup 2018 ស្ថិតនៅពូលF ជាមួយ Ceres-Negros, Home United និង Shan United ដោយនឹងចាប់ផ្តើមការប្រកួតទី១ក្នុងវគ្គចែកពូលនៅថ្ងៃទី ១៣ កុម្ភៈ៕

Screen Shot 2018-01-05 at 12.09.35 PM