ទ័ព ប្រកួត​ស្មើ​គ្នាជាមួយក្រុម​មក​ពី​ម៉ាឡេស៊ី ក្នុង​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ

By |

ក្រុម​បាល់ទាត់​ក្រសួងការពារជាតិ (ទ័ព) បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​បាល់ទាត់ Negeri Sembilan FA សមាជិក​ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​របស់​ប្រទេស​​ម៉ាឡេស៊ី (Malaysia Super League) នៅ​​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែ​មករា ឆ្នាំ​២០១៧​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានីភ្នំពេញ។ កីឡាករ​បរទេស​ម្នាក់​ដែល​កំពុង​ធ្វើ​តេស្ត​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ទ័ព។