ពានរង្វាន់ AEON Youth League 2018 ដំណើរការសប្តាហ៍ដំបូងរបស់ខ្លួននៅរសៀលនេះហើយ

By |

ការប្រកួតពានរង្វាន់យុវជនអ៊ីអន ២០១៧ AEON Youth League 2018 ដែលសហការជាមួយភ្នំពេញក្រោននឹងចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនហើយ ដោយឈានដល់សប្តាហ៍ដំបូងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០៦ ខែ មករា ឆ្នាំ ២០១៨រសៀលនេះហើយ ដោយមាន ៧គូរ និងថ្ងៃ អាទិត្យ ទី ០៧ ខែ មករា មានការប្រកួតចំនួន ១០គូរទៀត ដោយធ្វើការប្រកួតលើ ២ទីលានផ្សេងគ្នា ខណៈរាល់ការប្រកួតទាំងអស់គឺត្រូវបានធ្វើឡើងនៅកីឡដ្ឋាន RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។ ក្រុមទាំង ៣៧ ត្រូវបានបែងចែកជា ៦ កម្រិតរួមមាន អាយុក្រោម១៧ឆ្នាំ (មាន២កម្មវិធី កម្រិតទី១ និងកម្រិតទី២) អាយុក្រោម១៥ឆ្នាំ, ១៣ឆ្នាំ, ១១ឆ្នាំ និងផ្នែកនារី ប៉ុន្តែសម្រាប់ផ្នែកនារីមានក្រុមចំនួនតែ ២ ប៉ុណ្ណោះចូលរួមប្រកួត និងមិនទាន់ដំណើរការប្រកួតបាននៅឡើយទេ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់យុរជនអុីអ៊ន ឆ្នាំ២០១៨ ឬ AEON Youth League 2018 នឹងដំណើរការប្រកួតទាំងអស់ត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN ទាំងនៅលើទីលានហ្វឹកហាត់ និងទីលានហ្វូតសាល៕

ខាងក្រោមនេះជាកម្មវិធីប្រកួតសប្តាហ៍ដំបូងនៅក្នុងពានរង្វាន់ AEON Yuoth League 2018៖

AEON League 2018